Credits
PERFORMING ARTISTS
Eung Nary
Performer
COMPOSITION & LYRICS
Mok Chhoun
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
រលឹមភ្លៀងធ្លាក់ ទឹកដក់ ជោរជោក
បងរត់មកជ្រក ក្រោមផ្ទះ ស្រីថ្លៃ
ខំឆ្លងកាត់ជ្រោះ លេចវាល ចូលព្រៃ
បងស្វែងរកស្រី គ្មានលស់ ពេលណា
ជម្ពូមួយចាន អូនបាន ឱ្យបង
ទុកជាចំណង ឱ្យបង ស្នេហា
ដួងចិត្តជំពាក់ លើស្រស់ កនិដ្ឋា
បងសូមប្រាថ្នា ជម្ពូដួងចិត្ត
ជម្ពូមាសបង កុំស្រីកន្តើយ
បងមកដល់ហើយ សូមស្រី អាណិត
ជម្ពូមួយចាន ប្រៀបបាន នឹងចិត្ត
បងនឹងថែឋិត ទុកស្មើសង្ខារ
ទោះជាឥន្ទ្រព្រហ្ម ឬមួយ គ្រុឌយក្ស
អរូបអារក្ស ក៏បង មិនរា
ប្រយុទ្ធតតាំង ច្បាំងយក ពុំងា
ទុកក្នុងឱរា លុះត្រាក្ស័យអឺយ
ជម្ពូមាសបង កុំស្រីកន្តើយ
បងមកដល់ហើយ សូមស្រី អាណិត
ជម្ពូមួយចាន ប្រៀបបាន នឹងចិត្ត
បងនឹងថែឋិត ទុកស្មើសង្ខារ
ទោះជាឥន្ទ្រព្រហ្ម ឬមួយ គ្រុឌយក្ស
អរូបអារក្ស ក៏បងមិនរា
ប្រយុទ្ធតតាំង ច្បាំងយក ពុំងា
ទុកក្នុងឱរា លុះត្រាក្ស័យអឺយ
Written by: Mok Chhoun

