Featured In

Credits

PERFORMING ARTISTS
Toch Teng
Toch Teng
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
Uoy Heal
Uoy Heal
Lyrics
PRODUCTION & ENGINEERING
CVMA INC
CVMA INC
Producer

Lyrics

ស្នេហាខ្ញុំ គឺស្នេហ៍ក្រៀមក្រំរកតែប្រាក់
ឯខ្លួនប្រាណ អូនបងពុំ ដែលបានមករួមរ័ក្ស
ជួបសុំតែលុយ ថ្ងៃណាក៏លុយដូចជំពាក់
ស្ម័គ្រស្មោះ ត្រឹមតែមាត់
នឹកសែនក្តៅ នាងស្រីចិត្តខ្មៅ មិនទៀងទាត់
បោកពីខ្ញុំ ទៅចិញ្ចឹមប្រុស ហោប៉ៅបងធូរស៉្បត
ជួនអត់បារី ខំធ្វើឬកថី ទាំងជូរមាត់
ភ្លាត់ចាញ់កល សត្រី
ស្នេហាខ្ញុំ គឺស្នេហ៍ក្រៀមក្រំ រកតែប្រាក់
ឯខ្លួនប្រាណ បងអូនពុំដែលបានមករួមរ័ក្ស
ជួបសុំតែលុយ ថ្ងៃណាក៏លុយដូចជំពាក់
ស្ម័គ្រៗ ត្រឹមតែមាត់
នឹកសែនក្តៅ អ្នកប្រុសចិត្តខ្មៅ មិនទៀងទាត់
បោកពីខ្ញុំ ទៅចិញ្ចឹមស្រីហោប៉ៅអូនធូរស៉្បតហុឺ
ជួនអត់ចំណី សុខចិត្តធ្វើហី មិនខ្ចីមាត់
ភ្លាត់ចាញ់កលបុរស
Written by: Uoy Heal
instagramSharePathic_arrow_out