Top Songs By Sinn Sisamouth
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Voy Ho
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
ឱ! ឈូករ័ត្នមាសបង សូមថើបអូនម្ដង
នួនល្អងកុំដោះដៃ
ទេ! មិនឱ្យថើបទេ កុំបង្ខំចិត្តគេ
មិនព្រមទេថ្លៃ
អូនអ្ហើយចុះកំណាញ់ធ្វើអ្វី
ឱ! ថ្ពាល់ម៉ដ្ឋខៃ ទុកធ្វើអ្វីនឹមនួន
ត្រកៀតដូចបង ត្រកងស្ងួន
ត្រកួនដូចបង ត្រកងស្រី
ថយចេញទៅ!
សូមប្រណី!
មិនបានទេ!
ខុសរឿងអ្វី? ឈូករ័ត្នស្រដីប្រាប់បងផង
ជឿចិត្តប្រុសនាំសៅហ្មង
ខុសហើយឈូករ័ត្នមាសបង
ឆ្លើយឆ្លងដោះសារអី!
ជឿបងចុះពិសី
បងលើកដៃ ស្បថជូន
អូនមិនជឿប្រុសស្បថ ទឹកហូរមិនដែលហត់
ប្រុសស្បថ តែមាត់ទេ
នែ! កុំថាអញ្ចឹង ប្រុសឯណាមិនដឹង
ប្រុសហ្នឹងចិត្តខុសគេ
ស្មោះណាស់ មិនក្រឡាស់ចិត្តទេ
ស៊ូប្ដូរនឹងស្នេហ៍ លុះក្ស័យប្រាណ
ប្រគល់ថ្ពាល់មកកល្យាណ
កុំថើបមិនបានទេឬអ្វី?
ហុចថ្ពាល់មក!
ថាកុំអី!
ហុចថ្ពាល់មក!
ថាកុំអី!
អូនអ្ហើយ! បងក្ស័យឥឡូវហើយ
មាយាប្រុសថ្លៃបងអើយ
មិនឱ្យថើបមិនបានឡើយ
សុខចិត្តហើយអញ្ជើញចុះ
តែបិទភ្នែក សិនប្រុស
ថើបមកចុះ ព្រលឹង
Written by: Voy Ho