Featured In

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
បទបរទេស ទេព សុខុម សំ សាខន
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Lyrics

រាត្រី នេះមានចន្ទរះ ពន្លឺច្បាស់ ត្រចះពេញអស់វេហា ចាំងឆ្លុះ ពេញគង្គា នាំឱ្យចិន្ដា រីករាយនឹងគយគន់ មើលចុះអស់ ធម្មជាតិពណ៌ស្រស់ស្រទន់ សប្បាយពេកពន់ សប្បាយពេកពន់ គន់មើលចន្ទ្រា ចន្ទអើយ ចន្ទល្អម្ល៉េះទេ បើបានរួមប្រាណម្ល៉េះសមសុខា ខ្ញុំជាទន្សាយ សប្បាយរស់ក្នុងចន្ទថ្លា សូមចន្ទមេត្តាខ្ញុំផង បើចន្ទ្រា ប្រែអស់រស្មី ទន្សាយស៊ូ ស្លាប់តាមចន្ទថ្លៃ ជឿម្ដេចបាន ពាក្យដែលស្រដី បងស្បថជូនស្រី ណាស្រស់នួនល្អង ខ្ញុំខ្លាចសៅហ្មង បើមិនដូចថា ទន្សាយស្នេហ៍ ស្មោះណាចន្រ្ទា ទន្សាយរយពាន់ ម្ដេចមិនប្រាថ្នា ស្នេហ៍តែចន្រ្ទា មិនអាចប្រែបាន រាត្រីរនោច ចន្ទអភ័ព្វ ទន្សាយស៊ូស្លាប់ កើតជាពពក បើចន្ទមិនបាន ចេញបំភ្លឺលោក ពពកហោះតាមរកចន្ទ ស្អប់ណាស់ប្រុសណាថាបំពាន ព្រោះតែចង់បានស្នេហ៍ពីកល្យាណ ទើបហ៊ានឆ្លើយ មើលចន្ទរះរាខ្ពស់ណាស់ ភ្លឺច្បាស់អណ្ដែតតែក្នុងឋានឆ្ងាយ ទោះជីវិតស្លាប់ មិនស្ដាយ ឱ! ទន្សាយ សប្បាយនឹងដួងចន្ទ ឱ្យបងភាំងភាន់ ព្រោះសម្រស់ចន្រ្ទា នេះជាពាក្យពិត ចេញពីដួងចិត្ត បងទន្សាយថ្លៃ ទន្សាយខ្ញុំ និយាយពិត ស្មោះអស់ពីចិត្តណាដួងចន្ទ នេះជាឋានសួគ៌នៃយើង មែន ឬ ដួងចន្ទ ពិតមែន ពិតជាឋានសួគ៌នៃយើង៕
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out