Music Video

Kaun Komsott by Ros Sereysothea (កូនកំសត់)
Watch Kaun Komsott by Ros Sereysothea (កូនកំសត់) on YouTube

Featured In

Credits

Lyrics

តុងទីន ពីរបីក្បាលដេញងាប់អស់
គ្មានមួយកាក់សោះ បងសល់តែកាត
អញ្ចឹងហើយ ព្រោះប្រពន្ធចុងបងឯងរូបស្អាត
កោរក្បាលរលីងដូចបាត ទើបឃើញបងមកបាយផ្ទះ
ម៉ាក់វា បើដេញទាន់ហើយ កុំអាលជាន់កែង
ទាន់នៅក្មេង ឱ្យប្តីដើរលេងសង្ហា
យី! កូនសុំតែមួយរៀលទៅសាលា
អូនប្រាប់បងថាទៅផ្សារ បងថានៅសល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
ឱ! ព្រលឹងកុំអាលខឹងអីនឹងប្តី
ឱ្យបងសុំខ្ចីខ្សែដៃអូនធ្វើគំរូ
យឹះ! ថ្ងៃមុនអស់ក្រវឹលខ្ញុំមួយគូ
បញ្ចាំផឹកទឹកត្នោតជូរ រអ៊ូហើយវាយកូនទៀត (នែ!)
ចាំដាច់ខែ បងលួសសងវិញទាំងអស់
កុំស្មានសោះថាបងនេះចោលម្សៀត
ស្រស់ណស់! អូនស្គាល់ហើយគំនិតនិងមារយាទ
តែឱ្យខ្សែដៃទៅទៀត បងក៏ឆ្លៀតលែងមកផ្ទះ
សល់តែកាត សល់តែកាត សល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
តុងទីន ពីរបីក្បាលដេញងាប់អស់
គ្មានមួយកាក់សោះ បងសល់តែកាត
អញ្ចឹងហើយ! ព្រោះប្រពន្ធចុងបងឯងរូបស្អាត
កោរក្បាលរលីងដូចបាត ទើបឃើញបងមកបាយផ្ទះ
ម៉ាក់វា! បើដេញទាន់ហើយកុំអាលជាន់កែង
ទាន់នៅក្មេង ឱ្យប្តីដើរលេងសង្ហា
យីះ! កូនសុំតែមួយរៀលទៅសាលា
អូនប្រាប់បងថាទៅផ្សារ បងថានៅសល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
ឱ! ព្រលឹង កុំអាលខឹងអីនឹងប្តី
ឱ្យបងសុំខ្ចីខ្សែដៃអូនធ្វើគំរូ
យឹះ! ថ្ងៃមុនអស់ក្រវឹលខ្ញុំមួយគូ
បញ្ចាំផឹកទឹកត្នោតជូរ រអ៊ូហើយវាយកូនទៀត (នែ)
ចាំដាច់ខែ បងលួសសងវិញទាំងអស់
កុំស្មានសោះថា បងនេះចោលម្សៀត
ស្រស់ណាស់ អូនស្គាល់ហើយគំនិតនិងមារយាទ
តែឱ្យខ្សែដៃទៅទៀត បងភ្លាត់ស្នៀតលែងមកផ្ទះ
តែឱ្យខ្សែដៃទៅទៀត បងភ្លាត់ស្នៀតលែងមកផ្ទះ
សល់តែកាត សល់តែកាត សល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
សល់តែកាត សល់តែកាត សល់តែកាត
Written by: Somneang Derm, ជុំ កែម
instagramSharePathic_arrow_out