Top Songs By Sinn Sisamouth
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Peou Sipho
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
នេះគឺជាវាសនា
បានជួបភក្ត្រា នៃកញ្ញាក្មេងខ្ចី
បងចង់ឮសំដី
ចេញពីមាត់ស្រី ដែលស្ដីរកបង
សែន រំជួលចិន្ដា ខ្វាយខ្វល់ឱរា
ពេលនេត្រាឆ្លើយឆ្លង
ចិត្ត រែងរឹតកួចចង
ត្រេកក្នុងបំណង ប៉ងជាគូស្ម័គ្រ
ពេល ដែលស្រីញញឹម
ឱ្យខ្ញុំ ទាញដួងចិត្តជំពាក់
ក្ដីស្នេហ៍ ដក់ក្នុងដួងភក្ត្រ
បងជឿជាក់ថាជាទេពអប្សរ
នេះ គឺជាវាសនា
ដែលបងប្រាថ្នា មកបានជួបស្រីល្អ
បង ចង់ថ្នមអង្វរ
សូមឱ្យស្រីល្អ មេត្តាស្នេហ៍បង
នេះ គឺជាវាសនា
ដែលបងប្រាថ្នា មកបានជួបស្រីល្អ
បង ចង់ថ្នមអង្វរ
សូមឱ្យស្រីល្អ មេត្តាស្នេហ៍បង
Written by: Peou Sipho