Lyrics
I-អូនគិតលេងៗបងឈឺមែនទែន មិនដឹងចិត្តអូនបត់បែន បងរកធ្វើអីមិនត្រូវ មិនដឹងថាអូន យកបងកំដរទេពៅ ធ្វើឱ្យស្នេហ៍នេះអស់ផ្លូវ ឱ្យបងរងទុក្ខវេទនា
II-អូនឈឺអូនយំបងជាអ្នកលួង ពេលនេះមកដល់វេនបង ឈឺចាប់បេះដូងគ្រាំគ្រា ដំណឹងថាអូន ភ្ជាប់ពាក្យសំពះផ្ទឹមការ តើឱ្យបងធ្វើយ៉ាងណា? ម៉ាក់ប៉ាគាត់ត្រូវហើយ
III-បងគ្មានសិទ្ធិស្ដី ព្រោះអូនមានប្ដីថែហើយ រឿងយើងមិនអាចបកក្រោយ បណ្ដោយដូចដើមវិញទេ រូបគេមានឡានស័ក្តិយសសមនឹងមាសមេ បងមិនអាចប្រៀបដល់គេ
ព្រោះមិនអាចថែអូនបាន
IV-និស្ស័យស្នេហ៍យើងបានត្រឹមសង្សារ អស់ពេលហើយគ្មានវាសនា មិនអាចនៅក្បែរកល្យាណ ជូនពរឱ្យអូន បានសុខរស់ក្នុងវិមាន ស្នេហ៍នេះបកក្រោយមិនបាន ព្រោះជាស្នេហ៍ព្រាងលេងៗ
Written by: Kuyly Kheng, ខាន់ ចូវយី