Credits

PERFORMING ARTISTS
ខេម
Vocals
COMPOSITION & LYRICS
ដា ភ្លេង
ដា ភ្លេង
Composer
ង៉ូវ សូរិន
Songwriter
ហុឹម សុភា
Songwriter
PRODUCTION & ENGINEERING
ដា ភ្លេង
ដា ភ្លេង
Recording Engineer

Lyrics

អេី...ហាអេី...អេីងអេីយ​...អេី...អេីងអេីយ... ឈឺចិត្តអេីយហួសថ្លែង​ ទុក្ខមុឺនសែន​ណែនសម្ដីអេីយ! ទុក្ខធំប៉ុនភ្នំ​ យំស្ទេីរតែក្ស័យ​ មហាជ្រៅក្រៃ ផ្ទៃសាគរ​ កូនប្រុសខ្ញុំត្រូវក្សិណក្ស័យ​ ប្រពន្ធរីងរៃ​ ឈឺសឹងតែសូន្យអេីយ!​ គ្មានសិទ្ធិមេីលថែ​ នៅក្បែរមាសស្ងួន​ សុំកប់សពកូន​ បានផ្ទាល់ដៃ។
មិត្ដដេតអេីយ!ឫស្យា​ ឥតមេត្តាចិត្តអប្រិយ​ គ្មានចិត្តជាមនុស្ស​ អាឡោះអាល័យ​ សន្ដានព្រៃផ្សៃ ចិត្តរុកកួន ទុកមនុស្សដូចសត្វ​ បាត់ករុណា​ កាត់មនោសញ្ចេតនាប្រពន្ធកូនអេីយ! កាំភ្លេីងជាប់ដៃ​ចង់ប្រល័យ​សូន្យ​ នឹកភ្ញាក់ដាស់ខ្លួន​យល់ពីកិច្ចការ​ អេីយ! ។
មកដល់អេីយ! ផ្លូវស្ងាត់​ ចង់កម្ចាត់ពីកាយា​ តែជាតិជាធំខ្លាចខូច​ការ ទោះវាមរណា​ចំណេញអី​ ត្រឹមតែមានឈ្មោះ​ គឺជាឃាតករ​ នឹកឡេីងអាសូរប្រពន្ធថ្លេីមថ្លៃ​អេីយ! ទឹកភ្នែកដូចឈាមក្រៀមក្រំក្រៃ​ សូមអូនអភ័យដល់ប្ដីផងអេីយ! ហាអេីងអេីយ! សូមអូនអភ័យដល់ប្ដីផង។
អេី...អេី...អេីង...អេីយ! សាច់ញាតិអេីយ!គេវិញ​ មាត់ទន្ទេញថានឹកកន្លង​ អេីយ ...អេីយ​កន្លងអេីយ! ​បានជិះឆ្លងកាត់ចូលលេងប្អូនបង​​ ឥតក្ដីសៅហ្មង​ គិតដល់ចិត្ត​គេ​អេីយ!​ ចិត្តអីឫស្យាខ្លាំងម្លេះទេ​ ប្រពន្ធកូនគេ​ធ្វេីជាហី​អេីយ! ចិត្តបាបបិទបាំង​ ខ្លាំងដេីម្បីអ្វី​ ពាក្យពោលរាល់ថ្ងៃស្អីអង្គការអេីយ! ។
ពេលនេះអេីយ!ដល់ក​ មិនបន្ដនាំឲ្យក្ដៅផ្សាអេីយ...អេីយឲ្យក្ដៅផ្សាអេីយ​ រុញទូកបណ្ដោយទឹក​ យុទ្ធវិធីអស្ចារ្យ​ ជួសយកបន្លាពីក្នុងកែវភ្នែក​អេីយ! ទុកនាំអំពល់ខ្វល់ច្រេីនអនេក​ កន្លងទូលរែកព្រមអភ័យអេីយ!​ បេីឲ្យនៅទៀតនាំតែចង្រៃ​ ដកចោលដូចស្ពៃចេញពីអង្គភាពអេីយ! ។
មួយម៉ោងអេីយគ្រប់ហេីយ​ កុំនៅឆ្លងឆ្លេីយ​មកបន្តទៀតអេីយ​...មកបន្តទៀតអេីយ! អាចផ្ទុះសង្គ្រាមរំលងអាធ្រាត​ ពេលនេះគួរឆ្លៀតចេញទៅ​ឲ្យឆាប់​អេីយ! តិចថាស្ដាយក្រោយខ្ញុំមិនប្រាប់​ នេះគឺជាច្បាប់សឹកយោធាអេីយ​ យកមនុស្សម្នាក់ទៅតាមការពារ​ មិត្តដេតអេីយ! លាកុំវិលត្រលប់អេីយ! ​ មិត្តដេតអេីយ​! ទៅចុះកុំឲ្យយេីងជាប់កម្មពៀរអេីយ! ។
Written by: ង៉ូវ សូរិន, ដា ភ្លេង, ហុឹម សុភា
instagramSharePathic_arrow_out