Şarkı sözleri

គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន ពេលដែលបានជួបនឹងវិបត្តិព្រោះស្នេហ៍ ពេលអូនអណ្តែតខ្ពស់ដូចដួងខែ នឹកស្មានក្តីស្នេហ៍អូនបានសុខសាន្ត គង់មានថ្ងៃស្រីនឹកស្តាយកេរ្តិ៍ឈ្មោះ អស់ពិរោះអស់មានអ្នកផងរាប់អាន រស់ក្នុងភពស្នេហ៍ដែលគ្មានទីឋាន រាល់ថ្ងៃរំខានដោយសារទឹកភ្នែក រៀមអង្វរស្រីសូមក្តីមេត្តា វាសនារៀមដូចស្លឹកឈើចាកមែក រៀមលង់ក្តីស្នេហ៍ស្រីលង់ទឹកភ្នែក តើខំយំស្រែកៗរកអ្នកណា ទោះសុរិយារះបំភ្លឺភពថ្មី ក៏ចិត្តស្រីនៅមិនអស់ក្តីប្រាថ្នា ព្រោះចិត្តវង្វេងដោយកាមតណ្ហា គ្មានគ្រូពេទ្យណាអាចព្យាបាលបាន
Writer(s): ពៅ សុីផូ Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out