Ros Sereysothea'in En Sevilen Şarkıları
Krediler
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter
Şarkı sözleri
ពេលមេឃស្រទំ អូនយំស្រណោះ
ដួងចិត្តអឺក្រៀមក្រោះ
អស់ហើយ សេចក្តីសង្ឃឹម
ព្រិលអស់កែវភ្នែក ដូចភ្លៀងរលឹម
ចន្ទក៏លែងញញឹម ដូចគ្រាដើមទៀតហើយ
ចន្ទអើយដឹងទេ តើមកពីអ្វី
បានជាអឺរូបស្រី
បីដូចជាទូកគ្មានត្រើយ
កាលអូនសួរបង បងក៏មិនឆ្លើយ
គ្មានអ្នកណា មួយឡើយ
អាចឆ្លើយនឹង អូនបាន
ដួងចិត្តហ្មងសៅ រស់នៅកំព្រា
ស្នេហាឥតមាន ជម្រកគ្មានឋាន
ស្រវា ចាំអ្វីក៏ចាំមិនបាន
ឃើញ អ្វីៗ ក៏ជាការស្មាន
ក្នុងឋាន ដែលគ្មានរស្មី
ដឹងហើយថាអូន ជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់
ដោយចិត្ត ដែលឥតប្រណី
ឋានសួគ៌ងងឹត ឋានចិត្តអប្រីយ៍
ឋានស្នេហ៍អវចីយ៍ សម្រាប់ស្រីដូចខ្ញុំ
ដឹងហើយថាអូន ជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់
ដោយចិត្ត ដែលឥតប្រណី
ឋានសួគ៌ងងឹត ឋានចិត្តអប្រីយ៍
ឋានស្នេហ៍អវចីយ៍ សម្រាប់ស្រីដូចខ្ញុំ
Written by: ពៅ សុីផូ