Sinn Sisamouth'in En Sevilen Şarkıları
Krediler
Şarkı sözleri
La la la la
La la la la
La la la la
វេហាធំធេង ទ្រូងរែងអួលណែន
ព្យុះកម្មបោកបែន សែននឹកប្រុសថ្លៃ
រង់ចាំប្រុសបង រាល់យប់រាល់ថ្ងៃ
ដេកដើរស្រមៃ នឹកថ្លៃជានិច្ច
បងមកដល់ហើយ ណាស្រស់ចរណៃ
គូពីព្រេងនាយ ថ្លៃកុំកែគេច
ចុះមកដៃបង ទទួលជានិច្ច
ស្រីល្អដូចពេជ្រ បំភ្លេចមិនបាន
អូនរីករាយណាស់ ប្រទះប្រុសស្នេហ៍
គូពីបុព្វេ ព្រះលោកប្រទាន
បេះដូងបងមួយ ទុកជូនកល្យាណ
ធាតុបងមួយចាន ប្រាណរួមផ្នូរស្នេហ៍
យើងស្មោះយើងស្ម័គ្រ រួមរក្សមេត្រី
ចន្ទជាសាក្សី ថ្លៃកុំគេចកែ
បើចន្ទនៅរះ យើងនៅតែស្នេហ៍
ស្មោះឥតកែប្រែ លុះគ្រាក្ស័យអឺយ!
អូនរីករាយណាស់ ប្រទះប្រុសស្នេហ៍
គូពីបុព្វេ ព្រះលោកប្រទាន
បេះដូងបងមួយ ទុកជូនកល្យាណ
ធាតុបងមួយចាន ប្រាណរួមផ្នូរស្នេហ៍
យើងស្មោះយើងស្ម័គ្រ រួមរក្សមេត្រី
ចន្ទជាសាក្សី ថ្លៃកុំគេចកែ
បើចន្ទនៅរះ យើងនៅតែស្នេហ៍
ស្មោះឥតកែប្រែ លុះគ្រាក្ស័យអឺយ!
ស្មោះឥតកែប្រែ លុះគ្រាក្ស័យអឺយ!
Written by: Sisamouth Sinn