Ros Sereysothea'in En Sevilen Şarkıları
Şarkı sözleri
តើថ្ងៃណាទៅ ប្រុសពៅបងអើយ!វិលវិញ?
អូនសែនទោម្នេញ ពេញក្នុងឱរា
ចាំមើលផ្លូវបង ដោយអន្ទះសា
ទ្រូងសែនខ្លោចផ្សា លេបទឹកនេត្រារាល់ថ្ងៃ
បងខឹងអូនខុស ព្រោះត្បិតរៀមជឿពាក្យគេ
ថាអូនក្បត់ស្នេហ៍ រួមស្និទ្ធប្រុសថ្មី
បងអើ្ហយ! ការពិត គេតិះដៀលស្រី
បំបែកប្រុសថ្លៃ ក៏គឺដើម្បីយកអូន
ចិត្តអូននៅស្មោះ ចំពោះបងមួយ
ទោះរងទុក្ខព្រួយ សង្ខារសាបសូន្យ
ដូចវិធាវី បុប្ផាស្រពោន
សាងក្បូនជីវិត ស្មោះពិតស្នេហា
មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកីយ៍
ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា
បំបែកបំបាក់ បំព្រាត់សង្សារ
ធ្វើឱ្យប្រេះឆា សង្គមស្នេហាបរិសុទ្ធ
ចិត្តអូននៅស្មោះ ចំពោះបងមួយ
ទោះរងទុក្ខព្រួយ សង្ខារសាបសូន្យ
ដូចវិធាវី បុប្ផាស្រពោន
សាងក្បូនជីវិត ស្មោះពិតស្នេហា
មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកីយ៍
ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា
បំបែកបំបាក់ បំព្រាត់សង្សារ
ធ្វើឱ្យប្រេះឆា សង្គមស្នេហាបរិសុទ្ធ
Written by: ញឺក សារិន, ម៉ក់ ឈួន