Krediler
Şarkı sözleri
ជំនោរ កត្កិកបក់មករងា
ទ្រូង កំព្រាគេងយប់ឱបដៃ
រាល់យប់ ស្រមៃ
យល់តែ ភក្ត្រថ្លៃ
ដិតជាប់ នឹងនេត្រា
ទើប រៀមរ៉ាហ៊ានស្ដី
ខ្លួនអូន ក្រមុំត្រូវដណ្តឹងម្ដាយ
ព្រោះ រូបកាយកើតមកជាស្រី
ខុសប្រពៃណី
ពិតជា លោកកីយ៍
ដៀលថា ស្រីសាវ៉ា
ខ្លាចណាស់ ស្នេហានិងចិត្ត
បើអូន ឆ្លើយថាព្រមស្នេហ៍ប្រុសបង
បើបង ស្មោះស្ម័គ្រលើរូបអូនពិត
ទាំងកាយ ទាំងចិត្តបូជាជូនអូន
ខ្លាចតែ លង់ខ្លួនព្រោះបងដោះដៃ
ខៀវអើយ សូមអូនជឿចិត្តបងចុះ
បើ ចិត្តប្រុសផ្លាស់ប្ដូររាល់ថ្ងៃ
បងមិន ភ្លេចស្រី
បើដូច សំដី
ពិតណាស់ បងហ៊ានស្បថ
ទឹកហូរ មិនហត់ទេបង
សូមខៀវ ស្រីអូនប្រណីសន្តោស
មក ដល់ប្រុសដែល ហ៊ានប៉ុនប៉ង
អូនគ្មានបំណង បោះបង់ស្នេហ៍បង
តែអូនខ្លាច វាសនា
មិនកត់ត្រាទុកជាគូ

