Müzik Videosu
Müzik Videosu
Krediler
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Siv Son
Lyrics
Musique Etrangere
Composer
PRODUCTION & ENGINEERING
CVMA INC
Producer
Şarkı sözleri
ដួងចិត្ត អូនព្រួយ ស្ទើរតែស្លាប់ហើយ
ព្រះអើយមិន ជួយខ្ញុំផង
អូននឹក ខ្លាំងណាស់
ស្ទើរប្រេះទ្រូងសៅហ្មង
ស្នេហ៍ស្នង មិនគួរឃ្លាតឆ្ងាយ
រសជាតិក្តីស្នេហ៍ យល់ហើយម្តេចប្រែ
បែកបែរធ្វើឱ្យ អូនព្រួយ
ស្រណោះ កន្សែង
ដែលបងដណ្តប់ឱ្យ
ម្ដេចឡើយ បាត់ទៅទីណា
ដួងចិត្តខំស្រែក ស្រែកដង្ហើយ
អំពាវនាវឱ្យ ព្រះលោកជួយមេត្តា
ជួយឱ្យរួចពី ចំណងមរណា
ជួប ភ ក្ត្រា
ម្ចាស់ស្នេហ៍ ដែលទ្រូងនឹកណាស់
ដឹងខ្លួនខុសពិត សូមបង អាណិត
ក្នុងដួងចិត្តអូន យល់ច្បាស់
បងមក ជួយ អូន
ជួយអូនរួចស្រឡះ
ពេលនេះសូន្យសោះបាត់ឈឹង
កន្សែងក៏បាត់ បាត់ទាំងម្ចាស់
កម្មអ្វី សែនក្រាស់
ផ្តន្ទា ឥតប្រណី
ជីវិតរស់ ក៏រស់នៅឥតតម្លៃ
ចិត្ត ស្រមៃ
ឃើញថ្លៃ ជាប់នៅជានិច្ច
បន់អស់ទេវតា សូមជួយរក្សា
ស្នេហា កុំឱ្យបំភ្លេច
សូមឱ្យ បានជួប
រួមរស់ ក្តីស្នេហ៏ស្និទ្ធ
ជីវិតផ្ញើរលើ... បងហើយ
Written by: Musique Etrangere, Siv Son