Krediler
COMPOSITION & LYRICS
Huoy Meas
Songwriter
Şarkı sözleri
ភ្នំពេញសែនសប្បាយ ក្នុងពេលរាត្រី នៅតាមដងវិថីរស្មីភ្លឺថ្លា
វាំងប្រាសាទសួនច្បារ ដូចឋានសួគ៌ា គ្រប់គ្នាតែងកោតសរសើរ
ខ្លះនាំគូសង្សារយាត្រាកម្សាន្ត ខ្លះនាំគ្នាជិះឡាន ខ្លះនាំគ្នាដើរ
ក្នុងសួនច្បាររៀបស្មើ បុប្ផាបង្ហើរគន្ធាមកប៉ះនាសា
ចិត្តក៏ឥតកង្វល់ បើបានមកយល់ ភ្នំពេញកាលណា
ក្រុងរៀបថ្មី ស្នាដៃអស្ចារ្យ សង្ហាជាងក្រុងដទៃ
សមឋានៈប្រទេសដែលឯករាជ្យ សត្រូវវាខ្លបខ្លាច មិនអាចមើលងាយ
រាស្រ្តសង្គមសព្វថ្ងៃក៏បាន សប្បាយដោយសារបារមីសម្តេច
ចិត្តក៏ឥតកង្វល់ បើបានមកយល់ ភ្នំពេញកាលណា
ក្រុងរៀបថ្មី ស្នាដៃអស្ចារ្យ សង្ហាជាងក្រុងដទៃ
សមឋានៈប្រទេសដែលឯករាជ្យ សត្រូវវាខ្លបខ្លាច មិនអាចមើលងាយ
រាស្រ្តសង្គមសព្វថ្ងៃក៏បាន សប្បាយដោយសារបារមីសម្តេច
Written by: Huoy Meas

