Krediler
PERFORMING ARTISTS
ខេម
Performer
COMPOSITION & LYRICS
ដា ភ្លេង
Composer
មរតក ដើម
Songwriter
Şarkı sözleri
ឱ! ស្ពានស្អាងភ្នំ ភូមិកំពង់ទ្រីអើយ
កំពង់ដើមល្វា នាពេលសាយ័ន្ដ
អូនចុះងូតទឹក បងភ្លឹកសោភ័ណ
សម្រស់តូចតន់ បងគន់មិនណាយ។
សាលាឆទាន ក្បាលស្ពានខាងកើតអើយ
ដូចចន្ទ្រាអើត រះពីចម្ងាយ
ស្រណោះដើមពោធិ៍ ជំនោរផាត់ផាយ
គន្ធាអើយ ឈ្ងុយសាយ ប៉ះជាប់នាសា។
ឱ! ស្ពានស្អាងភ្នំ ទ្រនំស្នេហ៍ថ្មី
សាងភ្ជាប់និស្ស័យ លុះថ្ងៃមរណា
ឆ្នាំកុរ កបយស
ស្ពានខ្ពស់ ទឹកថ្លា
ចម្លងផល្លា ភ្ជាប់វាសនាគ្នា។
កំពង់ទឹកបង ក្រោមដើមឫស្សីអើយ
កំពង់ទឹកស្រី នៅក្រោមដើមល្វា
ទូកត្នោតយប់ស្ងាត់ ជិះកាត់ជួបគ្នា
ឱ! កំពង់ទ្រាអើយ ស្អាងភ្នំសុំស្នេហ៍។
Written by: ដា ភ្លេង, មរតក ដើម

