album cover

KHMER BLOOD

4,738Hip-Hop/Rap2022
album cover
KHMER BLOOD was released on July 1, 2022 by Baramey Production / EMPIRE as a part of the album SKULL 2 (SEASON 1)
ReleasedJuly 1, 2022
BPM70
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ខ្ញុំប្រៀបធៀបមេឃដូចកន្សែងបាំងកាយ
ប្រៀបធៀបទឹកដូចវត្ថុឆើតឆាយ
(Mm, mm, mm, mm, mm, mm, mm)
ខ្ញុំប្រៀបធៀបភ្នំទៅជាការតស៊ូ
ប្រៀបធៀបដីដូចជាភ្នែកទាំងគូ
ថាខ្ញុំមើលឃើញព្រៃ ឲ្យអារម្មណ៍ខ្ញុំមូល
ចរចារនឹងខ្លួនឯងនៅលើវេហា
គ្រប់គ្នាមើលមកខ្ញុំដូច super star
ព្រោះខ្ញុំកំពុងរះក្នុងហ្វូងតារា
លែងចេះឈឺក្រពះព្រោះមានអាហារ
ចង់រស់ប្រេីជីវិតដូចជា rock star
ចង់កែច្នៃផែនដីនេះឲ្យអស្ចារ្យ (ឲ្យអស្ចារ្យ)
ប្រើហត្ថា ប្រើនេត្រា ប្រើកាយា (ប្រើកាយា)
ព្រោះខ្ញុំមានឈាមខ្មែរតាមថែរក្សា
Oh, oh, oh
Oh-oh-oh-oh
Oh-oh-oh-oh
Oh, oh-oh-oh
Oh-oh-oh-oh-oh
Oh-oh, oh-oh-oh
ព្រោះខ្ញុំមានឈាមខ្មែរតាមថែរក្សា
Chillin' like I'm J. Cole
ឈាមខ្ញុំត្រជាក់ដូចនៅតំបន់ប៉ូល
ភ្លេងនេះ so old but gold
អាចឲ្យអ្នកហោះហើរដូចជាទោងយោល
អញមានអារម្មណ៍ថា, "Oh shit"
ពេលដែលវណ្ណដា killing this beat
ដូច Ninja Assassin's Creed
ដូចវេទមន្ត up in this bitch
ប្រៀបដូចជីវិតដែលមានរសជាតិ
កុំទុកការងារចោលធ្វើបន្តទៀត
បើសិនជាអ្នកឆ្លៀត អ្នកនឹងជោគជ័យ
បើសិនជាអ្នកខ្ជិល អ្នកនឹងសល់អី?
ផ្លូវជីវិតមិនដូចផ្លូវដើរ
ឡើងម្ដងមួយកាំដូចជាកាំជណ្ដើរ
សស្រាក់សស្រាំដូចជាខ្ញុំបំរើ
ខ្ញុំកត់ចំណាំថាអ្នកណាជាក្លើ អ្នកណាហៃអើរ (uh-uh)
ផ្លូវដែលខ្ញុំដើរមានសុទ្ធតែឈាម, mm-yuh, uh
ខ្លះក្អួតឈាមខ្លះកកឈាម, mm-yuh
ខ្លះចង់ល្បីហ៊ានបង្ហូរឈាម, mm-yuh
ខ្លះខឹងខ្ញុំឡើងសម្ពាធឈាម, អីយ៉ា
Uh-uh, គេតួល្អខ្ញុំជាតួអាក្រក់, mm
Uh-uh, គេថាគេចចកខ្ញុំជាកូនចៀម, mm
Uh-uh, គេតួល្អតែគេធ្វើអាក្រក់, អូយ
ពេលគេកំសត់ខ្ញុំអ្នកខុសភ្លាម, mm
ទម្រាំតែមានថ្ងៃនេះខ្ញុំឆ្លងកាត់មិនតិចទេ
ត្រូវស៊ាំជាមួយអាកាសធាតុដែលវាមិនមែនជាស្រុកគេ
មុតមាំទន្រ្ទាំឲ្យស៊ាំដូចរាំរបាំបាល់ឡេ
មុខមាំហើយស្រគាំ មិនហ៊ានបញ្ចេញខ្លាចខ្មាសគេ
Back in the day, ដែលខ្ញុំទន់ខ្សោយ
ធ្វើត្រូវក៏គេស្ដីអោយ
ថាខ្ញុំកូនក្មេងថាខ្ញុំមកក្រោយ
ចាក់លើដីឲ្យខ្ញុំសែបសោយ
រឿងពីមុនដែលវាហួសទៅហើយ
រាប់អានគ្នាលបចាក់ពីក្រោយ
តោងជាប់ខោដូចជាស្មៅកន្រ្តើយ
Uh-uh, ចរចារនឹងខ្លួនឯងនៅលើវេហា
គ្រប់គ្នាមើលមកខ្ញុំដូច super star
ព្រោះខ្ញុំកំពុងរះក្នុងហ្វូងតារា
លែងចេះឈឺក្រពះព្រោះមានអាហារ
ចង់រស់ប្រេីជីវិតដូចជា rock star
ចង់កែច្នៃផែនដីនេះឲ្យអស្ចារ្យ (ឲ្យអស្ចារ្យ)
ប្រេីហត្ថា ប្រើនេត្រា ប្រើកាយា (ប្រើកាយា)
ព្រោះខ្ញុំមានឈាមខ្មែរតាមថែរក្សា
Uh-uh, ឈាមខ្មែរ inside me
Fuck anxiety, ដួសវាស៊ីដូចប៊ូហ្វេ
ពូជខ្មែរអ្នកខ្លាំងបើអ្នកចង់ប្រឆាំង
ដូចអ្នកឯងនេះទៅមិនរួចទេ
លុយចូលដូចទឹក ដៃទាញដូចមឹក
Every day is my pay day
វិជ្ជមានជាគោល យុត្តិធម៌ជាស្នូល
ទាញវាមក roll the right way
Came out the mud, ឥឡូវ live in the city
គិតច្រើនជាងមុនព្រោះតែធំហើយណា baby
បន្ទុកក៏ច្រើនមិនដូចរៀនទី ១២
គិតពីសង្គមពីគ្រួសារគ្រប់នាទី
មាតុភូមិខ្ញុំយ៉ាងម៉េចហើយពេលនេះ? Uh, uh
Hey, hey ដើរដល់សម័យណាហើយពេលនេះ?
ចង់ក្លាយជាទំពាំងដែលស្នងឬស្សី
កូនដែលស្នងត្រកូល
ជាមនុស្សដែលមានរាសី
ជាការចងចាំដែលគេរាប់បញ្ចូល
ចង់សំលៀងការគិតដូចឈេីសូល
មើលឃើញការពិតដោយមិនបាច់ប៉ូល
ចង់ឃើញនេះចង់ឃើញនោះ
ចង់រៀននេះចង់រៀននោះ
ចង់ធ្វើនេះចង់ធ្វើនោះ
Like the shit I've been told
Written by: VannDa

Shazam Footer

Select language:
Google Play Store
Apple App Store
Chrome Web Store
Galaxy Store

Follow Us

Loading...