album cover

CODA

3,429Hip-Hop/Rap2022
album cover
CODA was released on July 1, 2022 by Baramey Production / EMPIRE as a part of the album SKULL 2 (SEASON 1)
ReleasedJuly 1, 2022
BPM84
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ខ្ញុំរៀននៅតាមផ្លូវច្រើនជាងក្នុងថ្នាក់
ខ្ញុំរ៉េបនៅតាមផ្លូវជាមួយនឹងពួកម៉ាក
ខ្ញុំរាវរកបទពិសោធន៍ដូចជាសុីម៉ាក់
នៅមានតទៅទៀត! ល និង ល
ខ្ញុំចាយត្បិតត្បៀត ព្រោះតែខ្លាចមិនសល់
ខ្ញុំស្រូបយកជីវជាតិ ដែលអ្នកស្មានមិនដល់
កុំយកខ្ញុំប្រៀបធៀប បើអ្នកមិនដឹងខ្យល់
ជីវិតរបស់ខ្ញុំ អ្នកឯងកុំមកខ្វល់
Somebody gangster until a gangsta walk in the room ដូចសមរភូមិ
ប្រកួតប្រជែងតែខ្មែរគ្នាឯង I throw the boom
អាខ្លះលូកខាំមិនលែង អញចាប់ក្រវែងឲ្យផ្អើលមួយភូមិ
Real shit deep shit I never lie
ធំឡើងជាមួយនឹងភ្លេង ជាមួយនឹង style (unique)
មិនបាច់ទៅត្រាប់អ្នកណា មិនបាច់មើលនាយ មើលអាយ (មិនដែលអី)
មិនដែលចាយលុយអ្នកណា មិនដែលមានពាក្យថាស្ដាយ (nope)
ចូលទៅណាក៏ចុះ ចូលទៅណាក៏គេស្រឡាញ់ (និយាយមែន)
ដៃតែងតែសំពះ តាំងខ្លួនជាព្រះ អាណាមកផ្ចាញ់ (ណាគេ?)
ឥទ្ធិពលខ្ញុំជះ ខ្ញុំជះរះ ដូចបង់សំណាញ់
គេថាខ្ញុំមានះ ពេលឃើញខ្ញុំរះ មុខដូចគេ tung tung
កុំខ្វើកទៅតាមខ្យល់ កុំខ្វល់ទៅតាមរលក (កុំអីទៀត?)
កុំគូរមុនគិត កុំក្បត់មិត្តព្រោះតែសំណូក (កុំអីទៀត?)
កុំមានច្រើន មិនមែនមានតិចតួចអី
កុំឈ្លោះគ្នាព្រោះតែស្រា កុំដាំស្រូវនៅផ្លូវដំរី
កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា
រៀនរុករកជំនាញដោយខ្លួនឯង មើលគម្រូ វណ្ណដា (uh hm)
កុំគិតថាមានមិនបាច់ខំ រលកមិនបាច់ច្រាន
អ្នកដែលគិតបែបនេះ ចុងក្រោយនឹង សុីអាចមន៍ឯងមិនខាន (ហ៎ក សុីហូវ)
នេះគឺជាបណ្ដាំ SKULL ២ ខ្ញុំឆក់ពួកទាំងនោះ ដូចជាលូកដៃចូលហ្វ្រុី (ហឹម)
នេះគឺជាបណ្ដាំ SKULL ២ មិនមែនជាអ្នកលេងហុី ខ្ញុំជាកវីពលី (you feel me?)
នេះគឺជាបណ្ដាំ SKULL ២ ខ្ញុំជាអ្នកលេងពាក្យជួន អង្រួនបេះដូងនារី (ហឹម)
នេះគឺជាបណ្ដាំ SKULL ២ មានអត្ថរស មានអត្ថន័យ ដូចតែងសេចក្ដីពីវដ្ដជីវី (mtf)
នេះគឺជាបណ្ដាំ SKULL ២ ខ្ញុំបោះពុម្ពដាក់លក់ធ្លាយដល់ oversea (ហេងៗ)
នេះគឺជាបណ្ដាំ SKULL ២ ខ្ញុំស៊ុតដូច messi ឲ្យអ្នកស្អប់ចាំទី (នេះយកទៅ)
នេះគឺជាបណ្ដាំ SKULL ២ ឲ្យអ្នកប្រេ គ្រប់គ្នាមិនបាច់រាប់ 1 2 3 (no need)
នេះជាឥទ្ធិពល SKULL ២ ពួកអាអ្នកស្អប់ខ្ញុំ ចាក់បទខ្ញុំគ្រប់កម្មវិធី
ឃើញ 10 ដង មិនស្មើរនឹងឃើញ 11 ដង
កុំរស់ដូចជាអាយ៉ង ងាប់សល់ឆ្អឹងតែមួយក្លង
ពេលខ្លះគេហៅអូន (បាទ?)
ពេលខ្លះគេហៅបង (ហាស?)
ពេលខ្លះគេហៅអា អញទះកំផ្លៀងអាហ្នឹងម្ដង
Give respect get respect back
យប់គេមើលនឹងដៃ ថ្ងៃគេមើលនឹងភ្នែក
ចុះចម្រៀង?
មនុស្សគេមើលសម្ដី តន្ដ្រីគេស្ដាប់លើ quality
មានចំនួនពាក្យជួនក៏អន់ ប្រលេមប្រលំដូចអត់កាតគ្រី
ខ្ញុំឈរយូរដែលទម្រាំតែបានអង្គុយ (yessir)
ខ្ញុំរ៉េបយូរដែរ សុំម៉ែចេញមកប្រថុយ (Mama)
ខ្ញុំរាវយូរដែរ ទម្រាំតែមានតម្រុយ
ខ្ញុំរស់ជាខ្មែរ ញើសដូចរ៉ែ តម្លៃជាងលុយ
ពីមនុស្សមិនស្គាល់គ្នា ក្លាយជាអ្នកដទៃ
ខ្ញុំវិវត្តទៅជាបុរសពិត អ្នកឯងវិញទៅជាស្ដ្រី
ខ្ញុំវិវត្តរាល់ផ្នត់គំនិត គិតដូចមន្ដ្រី
អ្នកត្រូវទទួលស្គាល់ការពិត អ្នកមិនសមនឹងតន្ដ្រី
មិននិយាយលេងសើចអី ខ្ញុំមគ្គទេសក៍ អ្នកមានចំណេះឆ្ពោះទៅរកភាពជោគជ័យ
បើរាប់ពី 3 ខ្ញុំមានដំបូន្មានគ្រប់ចម្រៀង ២ គិតមិនលំអៀង ១ ខ្ញុំឡូយជាង
បែកធៀង ដូចទឹកភ្លៀងបែកពាង
បើគយគន់ពីចំហៀង ដូចត្បូងកណ្ដៀងស្វារ៉េ
មុតជាង មាំជាង ធន់ជាង
ឆ្លងកាត់ព្យុះភ្លៀងរសាត់ជុំវិញ មីលគីវ៉េ
Written by: VannDa

Shazam Footer

Select language:
Google Play Store
Apple App Store
Chrome Web Store
Galaxy Store

Follow Us

Loading...