album cover

មួយជុំភ្នំពេញ

226Disco2026
album cover
មួយជុំភ្នំពេញ was released on October 2, 2026 by Konic Label as a part of the album មួយជុំភ្នំពេញ - Single
ReleasedOctober 2, 2026
LabelKonic Label
BPM114
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ដងវិថីនាថ្ងៃនេះ មានសភាពដូចស្ងប់ស្ងាត់
មិនអ៊ូអរដូចរាល់ដង (មិនអ៊ូអរដូចរាល់ដង)
ហាក់ឱ្យមូរមករូបបងថា នួនល្អងពេលនេះកំពុងតែឯកា
បងក៏គិតស្មានទុកមុន ប្រហែលជាអូននឹងគេកំពុងប្រេះឆា
ឋានៈត្រឹមជាមិត្ត តែលួចស្នេហ៍ជីវ៉ា
ខុសត្រូវ អូនកុំប្រកាន់បងអី
ព្រមកំដរពេលអូនខូចចិត្ត
ព្រមចូលស្និទ្ធពេលអូនត្រូវការ
អូនគ្រាន់តែខលមកបងភ្លាម
បងនឹងលេចមុខក្បែរជីវ៉ា
ត្រូវចងចាំថាមានបងនៅក្បែរ
សុំធ្វើជាជនឆ្លៀតឱកាស
បើគេនោះខ្វះការមើលថែ
បងកាច់សោ ហើយត្រៀមខ្លួន
ចាំតែទៅយកមាសស្នេហ៍
ហើយជូនអូនដើរលំហែ មួយជុំភ្នំពេញ
រឿងវីវរហើយយប់នេះ ប្រហែលជាអូនច្រឡំបងគឺជាសង្សារ
អូនថើបចំកបង ហើយធ្វើដូចធម្មតា កាយវិការមានន័យដូចម្ដេច?
ព្រមកំដរពេលអូនខូចចិត្ត (ពេលអូនខូចចិត្ត)
ព្រមចូលស្និទ្ធពេលអូនត្រូវការ
អូនគ្រាន់តែខលមកបងភ្លាម
បងនឹងលេចមុខក្បែរជីវ៉ា
ត្រូវចងចាំថា មានបងនៅក្បែរ
សុំធ្វើជាជនឆ្លៀតឱកាស (ជនឆ្លៀតឱកាស)
បើគេនោះខ្វះការមើលថែ
បងកាច់សោ ហើយត្រៀមខ្លួន
ចាំតែទៅយកមាសស្នេហ៍
ហើយជូនអូនដើរលំហែ មួយជុំភ្នំពេញ (មួយជុំភ្នំពេញ)
សុំធ្វើជាជនឆ្លៀតឱកាស (ជនឆ្លៀតឱកាស)
បើគេនោះខ្វះការមើលថែ
បងកាច់សោ ហើយបានត្រៀមខ្លួន
គឺចាំតែទៅយកមាសស្នេហ៍
ហើយជូនអូនដើរលំហែ មួយជុំភ្នំពេញ
Written by: Suly Pheng

Shazam Footer

Select language:
Google Play Store
Apple App Store
Chrome Web Store
Galaxy Store

Follow Us

Loading...