制作
歌词
យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយនៅទ្រាំ
អូនស្រែកអូនទ្រហោយំ យំអស់ទឹកភ្នែក
យំស្ទើរតែបែក ប្រេះឱរា
ទ្រូងរីងស្ងួត ស្ងួតបែកក្រហែង រីងនេត្រា
ព្រោះតែស្នេហ៍ រូបបងមួយ
នៅតែសង្ខារ ទុកបូជាស្នេហ៍បង
គ្រាក្រោយដែលអូនបន់ផ្សង ជួបបងជាតិមុខ
កុំឱ្យជួបទុក្ ខជួបក្តីព្រួយ
បើជួបបង សូមឱ្យបានជួប មួយនឹងមួយ
ហើយកុំឱ្យ ជួបស្នេហ៍ចិត្តព្រាន
ស្នេហ៍អូន ធំណាស់
ស្នេហ៍អូន ធំណាស់
ធំសែនធំ ធំជាងផែនដី
ហើយធំគ្មានអ្វី ប្រៀបបាន
មិននឹកស្មាន ថាចិត្ត
ស្នេហ៍ដល់ ថ្នាក់ហ្នឹង
អូនទើបតែដឹង នៅពេល បងធ្វើបាបអូន
ចន្ទអាប់រស្មី
ភពផែនដីងងឹត
ក្តីទុក្ខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ
ដូចផ្កាកាន់ តែស្រពោន
ថ្ងៃនេះហើយ ដែលអូនដឹងថា ស្នេហាអូន
រលាយសាបសូន្យ គ្មានក្តីសង្ឃឹម
ចន្ទអាប់រស្មី
ភពផែនដីងងឹត
ក្តីទុក្ខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ
ដូចផ្កាកាន់ តែស្រពោន
ថ្ងៃនេះហើយ ដែលអូនដឹងថា ស្នេហាអូន
រលាយសាបសូន្យ គ្មានក្តីសង្ឃឹ
ចន្ទអាប់រស្មី
ភពផែនដីងងឹត
ក្តីទុក្ខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ
ដូចផ្កាកាន់ តែស្រពោន
ថ្ងៃនេះហើយ ដែលអូនដឹងថា ស្នេហាអូន
រលាយសាបសូន្យ គ្មានក្តីសង្ឃឹ
Written by: Peou Sipho

