Ros Sereysothea 的热门歌曲
制作
出演艺人
Ros Sereysothea
表演者
作曲和作词
ម៉ោ ឡៅពី និង សុះ ម៉ាត់
词曲作者
歌词
ដួងច័ន្ទខំរះ ប្រទះមេឃខ្មៅ
បេះដូងល្ងង់ខ្លៅ ត្រូវព្រួញកាមទេព
ចន្ទ្រាប្រឹងរះ រាហ៊ូប្រឹងលេប
ខ្ញុំជាកង្កែប ក្នុងអណ្តូងកម្ម
មេឃមិនអាណិត ចិត្តខ្ញុំជាស្រី
បញ្ជារទ្រូងប្តី ឱ្យភ្លេចបណ្តាំ
ប្តីប្រឹងបំភ្លេច ប្រពន្ធខំចាំ
ថ្ងៃក្លាយជាឆ្នាំ ក្នុងខ្ទមជរា
បោះនុយសន្ទូច ទឹកគួចហួសត្រី
វាសនាអប្រីយ៍ កំណាចអស្ចារ្យ
ទឹកភ្នែកសែនល្អក់ លាយឈាមខ្លោចផ្សា
ឆាកល្ខោនស្នេហា រឿងបេះដូងដែក
ធ្លាប់កើយភ្លៅប្តី លើកបីត្រកង
ដឹកដៃត្រសង ឆ្លងងូតទឹកព្រែក
រូបបងជាហង្ស តែបេះដូងក្អែក
ឱ្យអូនទឹកភ្នែក ស្រែកអស់សង្ឃឹម
បោះនុយសន្ទូច ទឹកគួចហួសត្រី
វាសនាអប្រីយ៍ កំណាចអស្ចារ្យ
ទឹកភ្នែកសែនល្អក់ លាយឈាមខ្លោចផ្សា
ឆាកល្ខោនស្នេហា រឿងបេះដូងដែក
ធ្លាប់កើយភ្លៅប្តី លើកបីត្រកង
ដឹកដៃត្រសង ឆ្លងងូតទឹកព្រែក
រូបបងជាហង្ស តែបេះដូងក្អែក
ឱ្យអូនទឹកភ្នែក ស្រែកអស់សង្ឃឹម
Written by: ម៉ោ ឡៅពី និង សុះ ម៉ាត់