音乐视频

精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
Ros Sereysothea
Ros Sereysothea
表演者
作曲和作词
ម៉ក់ ឈួន
词曲作者

歌词

ហ៊ឺម!... ហ៊ឺម!... ហ៊ឺម!... ហ៊ឺម!
ប៉ាគេងលក់ហើយ បងអឺយ!ៗ កុំភ័យ
យើងរត់កាន់ដៃ កាត់ព្រៃលូកលបប្រឡែង
ស្ដាប់ភ្លេងវាយោ ថ្ងូរថ្ងួចគ្រលួចចំបែង
រលកបោកគុម្ពត្រែង
ក្របីដុះស្នែង កូនខ្លែងដុះស្លាប
ក្របីដុះស្នែង កូនខ្លែងដុះស្លាប
បើប៉ាអូនដឹង គាត់ខឹងយកបងស្ងោរជ្រក់
តែគាត់ដេកលក់ ទ្រមក់ដូចមេមាន់ក្រាប
អូនមើលកន្លង់ ហើរត្រង់រកផ្កាកុលាប
ដូចបងបែកញើសដាប
ខំប្រឹងលូកស្ទាប អង្អែលថ្នមអូន
ខំប្រឹងលូកស្ទាប អង្អែលថ្នមអូន
សូមស្បថសច្ចា ដួងចិត្តស្នេហាជាក្បូន
បងមិនបែកបែរ ប្រួលប្រែចោលអូន
ឱ្យភពស្នេហាសោះសូន្យ ដល់ត្រើយភ្លេចអូន
អូនចាំជាប់ក្នុងចិន្ដា
សំណាបយោងដី ឯស្រីជួយយោងរូបបង
សាងស្នេហ៍កម្រង ប្រុសបងកុំខ្វល់ឡើយណា
អូនយកជីវិត ប្រឌិតដួងចិត្តស្នេហា
តែបើដឹងដល់ប៉ា
ស្នេហាយើងច្បាស់ រត់មិនសព្វដី
ស្នេហាយើងច្បាស់ រត់មិនសព្វដី
សូមស្បថសច្ចា ដួងចិត្តស្នេហាជាក្បូន
បងមិនបែកបែរ ប្រួលប្រែចោលអូន
ឱ្យភពស្នេហាសោះសូន្យ ដល់ត្រើយភ្លេចអូន
អូនចាំជាប់ក្នុងចិន្ដា
សំណាបយោងដី ឯស្រីជួយយោងរូបបង
សាងស្នេហ៍កម្រង ប្រុសបងកុំខ្វល់ឡើយណា
អូនយកជីវិត ប្រឌិតដួងចិត្តស្នេហា
តែបើដឹងដល់ប៉ា
ស្នេហាយើងច្បាស់ រត់មិនសព្វដី
ស្នេហាយើងច្បាស់ រត់មិនសព្វដី
Written by: ម៉ក់ ឈួន
instagramSharePathic_arrow_out