歌词
ឱ! ខ្លួនខ្ញុំអើយ! សែនកម្សត់
តស៊ូប្រឹងរត់ ផុតពីព្រាន
គេតាមប្រហារ យ៉ាងបំពាន
ប៉ះលើអ្នកមាន ធម៌សប្បុរស
គេថ្នាក់គេថ្នម បីបមខ្ញុំ
ដាក់ថ្នាំស្អិតស្អំ ឥតមានខ្ចោះ
ជួយស្រង់ជីវិត ឱ្យខ្ញុំរស់
គុណគេសាងខ្ពស់ ហួសពណ៌នា
រាល់ថ្ងៃគេតែង មករកខ្ញុំ
មានចំណីនំ សព្វគ្រប់គ្រា
ខ្ញុំនឹកដល់គេ ទ្រូងកំព្រា
រស់រែងវេទនា ក្នុងព្រឹក្សព្រៃ
បងមកដល់ហើយ ណាស្រស់ពិសី
ចូរកែវចរណៃ ទទួលរៀមរ៉ា
បងដឹងរឿងពិត ថាស្រស់ជីវ៉ា
ជាទេពធីតា ក្នុងកណ្ដុរស
នែ! អ្នកកំលោះ សម្រស់ល្អឯក
គយគន់ជាប់ភ្នែក សម្ផស្សបវរ
ម៉េចហ៊ានថា ខ្ញុំជាកណ្ដុរស
ខ្ញុំជាអប្សរ ចុះពីសួគ៌ា
បងដឹងច្បាស់ហើយ កែវអើយ!កុំលាក់
ចិត្តបងជំពាក់ នឹងកែវពុំងា
សូមអូនប្រណី ដល់បងកំព្រា
ចង់រួមវាសនា នឹងកែវចរណៃ
បើពិតជាស្មោះ ស្ម័គ្រលើរូបអូន
សូមស្នេហ៍កុំសូន្យ ចោលអូនរីងរៃ
ជឿចុះជីវ៉ា បងមិនដោះដៃ
ស្ម័គ្រអូនលុះក្ស័យ មិនកែប្រែឡើយ
La la la la la la
Written by: ម៉ក់ ឈួន