Pen Ran 的热门歌曲
歌词
សប្បាយមែន! សប្បាយមែន!
ខ្ញុំសែនពេញក្នុងចិន្តា
ខ្ញុំមានវាសនា
បានជួបសង្សារសង្ហា លេខមួយ
លេខមួយ! លេខមួយ! លេខមួយ!
គូខ្ញុំសមល្អ
សាច់ម៉ដ្តសែនស ល្អដូចសំឡី
ក្រក៏មិនក្រ
ក៏មិនមានដូចជាសេដ្ឋី
សក់មិនវែងមិនខ្លី
បានគេធ្វើប្តីសំណាងខ្ញុំហើយ
គូខ្ញុំសមណាស់
នៅក្មេងមិនចាស់ កំពុងពេញវ័យ
ឯសម្បុរ ក៏ខ្មៅស្រស់
មានឱជារសប្រពៃ
ខ្ញុំបានគេមកធ្វើប្តី
នេះជានិស្ស័យ សំណាងខ្ញុំដែរ
សប្បាយមែន! សប្បាយមែន!
ខ្ញុំសែនពេញក្នុងចិន្តា
ខ្ញុមានវាសនា
បានជួបសង្សារ សង្ហាលេខមួយ
លេខមួយ! លេខមួយ! លេខមួយ!
គូខ្ញុំល្អផុត
ស្រី ស្រីគ្រប់មាត់ក៏ភ្លាត់សរសើរ
ស្រស់ហាក់ដូចជា
ទេវតាមកពី ឋានលើ
ក្លិនក្រអូបប្រហើរ
ខ្ញុំត្រូវសរសើរ សំណាងខ្ញុំហើយ
ខ្មៅមែនគូខ្ញុំ
តែកុំច្រឡំ សមណាស់លោកអើយ
ក្រចក ដៃកាត់
ខ្លួនប្រាណ ដុសខាតគ្មាន ក្អែលឡើយ
ឫកមិនឆ្មើងកន្តើយ
សំណាងខ្ញុំហើយ បានគេជាគូ
សប្បាយមែន! សប្បាយមែន!
ខ្ញុំសែន ពេញក្នុងចិន្តា
ខ្ញុំមានវាសនា
បានជួបសង្សារសង្ហាលេខមួយ
លេខមួយ! លេខមួយ! លេខមួយ!
Written by: Kong Bunchhoeun, Sisamouth Sinn