精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
Pen Ran
Pen Ran
表演者
作曲和作词
អ៊ុយ ហ៊ែល និង ម៉ា​ឡៅពី
词曲作者

歌词

ស្រអែមខៀវខ្ចី តើស្រីឈ្មោះអ្វីព្រលឹង
បងសួរចង់ដឹង នឹងសូមជាគូវាសនា
ស្រីស្រស់ថ្ពាល់ខូច លួចចោលកន្ទុយនេត្រា
បាញ់ព្រួញស្នេហា ធ្លុះឱរ៉ាខ្ញុំ
អូនឈ្មោះផល្លា ជាផ្កាកំពុងក្រពុំ
តាំងពីតូចដល់ធំ នែ!ឈ្មោះខ្ញុំមិនដែលប្រាប់ញាតិ (អត់ជឿ)
ធុញប្រុសសម័យ ស្គាល់ឈ្មោះចង់ស្គាល់ផ្ទះទៀត
ចុះគេដើរព្រោងព្រាត ម៉េចមិនសួរគេផង
ស្រអែមផល្លា ល្អមុខ ល្អរាង ល្អខ្នង
ជួបមុខគ្នាម្តង បងជោរសរសើរអូនស្រី
ស្រឡាញ់បងទៅ បងជាមេស្រុកភូមិថ្មី
មេស្រុកកូនបី ប្រពន្ធកាចណាស់ (អត់កាចទេ)
មិនអីទេអូន ចាំបងជួលផ្ទះឱ្យអូននៅ
ហុឹ! ដឹងអីទេ ស្អប់បង ឯងចង់ងាប់ហើយ
ស្រអែមខៀវខ្ចី តើស្រីឈ្មោះអ្វីព្រលឹង
បងសួរចង់ដឹង នឹងសូមជាគូវាសនា
ស្រីស្រស់ថ្ពាល់ខូច លួចចោលកន្ទុយនេត្រា
បាញ់ព្រួញស្នេហា ធ្លុះឱរ៉ាខ្ញុំ
អូនឈ្មោះផល្លា ជាផ្កាកំពុងក្រពុំ
តាំងពីតូចដល់ធំ នែ!ឈ្មោះខ្ញុំមិនដែលប្រាប់ញាតិ (អត់ជឿ)
ធុញប្រុសសម័យ ស្គាល់ឈ្មោះចង់ស្គាល់ផ្ទះទៀត
ចុះគេដើរព្រោងព្រាត ម៉េចមិនសួរគេផង
ស្រអែមផល្លា ល្អមុខ ល្អរាង ល្អខ្នង
ជួបមុខគ្នាម្តង បងជោរសរសើរអូនស្រី
ស្រឡាញ់បងទៅ បងជាមេស្រុកភូមិថ្មី
មេស្រុកកូនបី ប្រពន្ធកាចណាស់
អត់កាចទេ!
Written by: អ៊ុយ ហ៊ែល និង ម៉ា​ឡៅពី
instagramSharePathic_arrow_out