制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
作曲和作词
វ៉ោយ ហូរ
词曲作者

歌词

បើកទ្វារឱ្យបង ផងណាព្រលឹង
ម្ដេចក៏បាត់មាត់ស្ងាត់ឈឹង
រឿងអ្វីស្រីខឹង ដេញបងណាអូន
បើក ទ្វារសិនមកមាសស្ងួន
បងរងាខ្លាំងណាស់អឺនឹមនួន
ប្អូនករុណាបងផង
ដាច់ចិត្តម្ល៉េះអូន ស្ងួនលែងអឺស្រដី
ភ្លៀងព្យុះខ្លាំងណាស់ណាស្រី
ប្រណីបើកទ្វារ ឱ្យបងចូលផង
សូរ ផ្គររន្ទះឆ្លើយឆ្លង
យប់ជ្រៅណាស់ហើយណានួនល្អង
បងគេងឯណាទៅ?
តើ បិសាចក្រមុំឬអ្វី?
តើបិសាចក្រមុំឬអ្វី?
សូមប្រណីប្រាប់ការពិតមក
អូនអើយ ឆ្លើយឱ្យត្រង់មកកែវពន្លក
ខ្លោចចិត្តទេ បងទួញសោយសោក
បោកខ្លួន ព្រោះតែស្ងួនមួយ
ទោះអូនជាស្រី បិសាចអឺក៏ដោយ
ក៏ស្នេហ៍ មិនប្រែថយក្រោយ
ចិត្តមួយថ្លើមមួយ លុះគ្រាអវសាន
ថ្វីបើអ្នកស្រុកគ្រប់ប្រាណ
ចោទអូនជាបិសាចអឺ!សាមាន្យ
ក៏បងនៅតែស្នេហ៍
បំណាច់ស្រលាញ់ លង់ចិត្តអឺទៅហើយ
មិនវិលទៅភូមិវិញឡើយ
អូនអើយ ស្ដាប់បងបងសូមអង្វរ
អូនម្ដេចក្បត់ចិត្តស្មោះសរ
យើងកំពុងតែកសាងល្អ
ហេតុម្ដេច ក៏ប្រែប្រួល
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out