制作
出演艺人
Sinn Sisamouth
表演者
Pen Ran
表演者
Eung Nary
表演者
作曲和作词
Sinn Sisamouth
词曲作者
制作和工程
Sinn Sisamouth
制作人
歌词
ឈប់សិននែ!កុំទាន់ទៅណា
ឈប់សិននែ!កុំទាន់ទៅណា នែ!លោក
អាចារ្យ អាចារ្យបាំងឈើ
ឈប់សិននែ! កុំទាន់ទៅណា
ឈប់សិននែ!កុំទាន់ទៅណា នែ!លោក
អាចារ្យ អាចារ្យបាំងឈើ
ឆ្លើយមកកុំធ្វើពើ ឆ្លើយមកកុំធ្វើពើ
កុំគ្រាន់បើ មុខប្រហើរមិនដឹង
មានរឿងអី បានជាដល់ថ្នាក់ខឹង
កុំទាន់ខឹង យើងនិយាយគ្នាសិន
មកដល់ភ្លាមកិន
ម្ដេចមិនឱ្យកិន មើលទៅមុខមិនញិន
ប៉ិនហើយប៉ិន ប៉ិនលួចរបស់គេ
ឃើញទេ! ឃើញទេ! ឃើញទេ!
ឃើញទេ! ឃើញទេ! ឃើញទេ!
លួចទ្រព្យគេឱ្យគេវិញទៅ
នែ៎! វ៉ើយ អញមិនមែនចោរទេ
លួចគេថាមិនមែនចោរទៀត នែ!
មនុស្សមានស្នៀត នែ! ប្រយ័ត្នខ្លួនវ៉ើយ
នែ៎! វ៉ើយ អញមិនមែនចោរទេ
លួចគេថាមិនមែនចោរទៀត
នែ! មនុស្សមានស្នៀត នែ! ប្រយ័ត្នខ្លួនវ៉ើយ
គាត់លួចមែនហើយ
នែ៎! វ៉ើយកុំថាផ្ដាស់
កុំ! ថាផ្ដាស់ អញជាចាស់កាន់សីល
សីលអំប៊ី គឺវាស៊ីអំបិល
ខូចហើយខិល
កុំរអិលមាត់ពេក
នែ! ចោរចម្លែក
កុំខ្លាំងដៃពេក ខ្ញុំមិនមែនចោរសោះ
ឯទ្រព្យនោះ ខ្ញុំថែទុកឱ្យទេ
គ្មានទេ! គ្មានទេ! គ្មានទេ!
គ្មានទេ! គ្មានទេ! គ្មានទេ!
ចិត្តខ្មៅអែ! លួចគេមែនហ្នឹង
យី!អើ នែ! អាកូនចង្រៃ
យី!អើ! មីម៉ែអប្រីយ៍
នែ! កុំមកស្ដី បង្ខូចឈ្មោះអញវ៉ើយ
យី!អើ នែ! អាកូនចង្រៃ
យី!អើ! មីម៉ែអប្រីយ៍
នែ! កុំមកស្ដី បង្ខូចឈ្មោះអញវ៉ើយ
មែនហើយ ឱ! មែនហើយ
មែនហើយ ឱ! មែនហើយ
ឱ! លោកអឺយខ្ញុំសូមស្បថទៅចុះ
កុំជឿវា វាមិនដឹងអីសោះ
ព្រោះទ្រព្យនោះ គឺជាទ្រព្យពិសេស
មានចោរចង់លួច ចង់ប្លន់រទេះ
ខ្ញុំក៏មានតំរិះ
ចេះលាក់ទុក ទុកជូនលោកទេ
ណ្ហើយចុះ! ការវាហួសអស់ទៅហើយ
ណ្ហើយចុះ! ការវាហួសអស់ទៅហើយ
មិនថ្វីទេ! ឱ្យតែទ្រព្យខ្ញុំមក
មែនហើយឱ្យ ទៅគេវិញទៅឪ
មែនហើយឱ្យ ទៅគេវិញទៅឪ
ឪមិនត្រូវលួចគេទេណា!
Written by: Sinn Sisamouth

