音乐视频

精选于

制作

歌词

កណ្ដូបតូចមួយទំលើដំបូលមុង
ស្រអែមស្រីកុំធ្វើឱ្យផ្អើលវា
ទុកឱ្យបងចាប់គ្រាន់ខែរងា
ទុកវាជាគ្នាគ្រាន់យំឱ្យស្ដាប់
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
កណ្ដូបសេះអឺយកណ្ដូបសេះស
ចិត្តអូនមិនអរទេបើបងចាប់
តិចលោវាខាំក្រែងបងស្លាប់
បងហើយកុំចាប់អាណិតអូនផង
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
កណ្ដូបសេះអើយកណ្ដូបសេះស្រូវ
សម្ងំស្ងៀមនៅកុំសៅហ្មង
ស្រេចតែបងចាប់ទេនួនល្អង
មិនឱ្យស្រីបងព្រួយចិត្តឡើយ
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
កណ្ដូបសេះអើយកណ្ដូបសេះសាំង
ទោះភ្លៀងទោះរាំងធ្វើឫកកន្តើយ
ព្យុះបាក់ព្រៃត្រែងឯងធ្វើព្រងើយ
ម្ដេចមិនយំឆ្លើយតនិងព្យុះទៅ
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
កណ្ដូបសេះអើយកណ្ដូបសេះស្រូវ
សម្ងំស្ងៀមនៅកុំសៅហ្មង
ស្រេចតែបងចាប់ទេនួនល្អង
មិនឱ្យស្រីបងព្រួយចិត្តឡើយ
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
កណ្ដូបសេះអើយកណ្ដូបសេះសាំង
ទោះភ្លៀងទោះរាំងធ្វើឫកកន្តើយ
ព្យុះបាក់ព្រៃត្រែងឯងធ្វើព្រងើយ
ម្ដេចមិនយំឆ្លើយតនិងព្យុះទៅ
បុកស្រូវ បុកស្រូវ នាងហើយនាងបុកស្រូវ
Written by: Sisamouth Sinn
instagramSharePathic_arrow_out