音乐视频

音乐视频

制作

歌词

អនុស្សាវរីយ៍ អូននិងបង
បានចងក្រង តាមដងស្ទឹងស្នេហា
យើងទាំងទ្វេ ជួបគ្នាដូចចិត្តប្រាថ្នា
នេះគឺវាសនា ទេវតាចារមកពីព្រេង
ទឹកហូរកួច នាំបងទៅឆ្ងាយ
អូនសែនភ័យ ដង្ហើយហៅរកបង
ហូរដល់ណា៎ មេត្តាយកអូនទៅផង
បើគ្មានរូបបង អូនរស់នៅមិនបានឡើយ
បងនៅទីនេះទេ នៅជិតនេះទេ
កុំភ័យមាសមេ បងមិនបោះបង់ត្រាណត្រើយ
អូនជាកែវភ្នែក រែកពន់ដល់គ្រាបង្ហើយ
ព្រលឹងអឺយ! កុំព្រួយនាំតែទុក្ខា
ក្នុងជាតិនេះ អូនហើយនិងបង
វាសនាចង រួមជាគូស្នេហា
យើងសប្បាយរីករាយ លុះថ្ងៃមរណា
ទន្លេស្នេហា ជួយមើលជួយចាំខ្ញុំផង
បងនៅទីនេះទេ នៅជិតនេះទេ
កុំភ័យមាសមេ បងមិនបោះបង់ត្រាណត្រើយ
អូនជាកែវភ្នែក រែកពន់ដល់គ្រាបង្ហើយ
ព្រលឹងអឺយ! កុំព្រួយនាំតែទុក្ខា
ក្នុងជាតិនេះ អូនហើយនិងបង
វាសនាចង រួមជាគូស្នេហា
យើងសប្បាយរីករាយ លុះថ្ងៃមរណា
ទន្លេស្នេហា ជួយមើលជួយចាំខ្ញុំផង
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម!
ទន្លេស្នេហា
ជួយមើលជួយចាំខ្ញុំផង
Written by: Sisamouth Sinn
instagramSharePathic_arrow_out

Loading...