Sinn Sisamouth 的热门歌曲
歌词
បងអើយ បងមើលអស់ធម្មជាតិ
បុប្ផាព្រោងព្រាត រីកស្គុសស្គាយ
ពិដោរក្រអូប ក្រអែបសាយ
មើលផ្កាយ រីកឆ្ងាយពីពសុធា
វាលស្មៅខៀវខ្ចី ដូចក្រាលព្រំ
ឯនាយជើងភ្នំជាប់ផ្ទួនគ្នា
ស្ដាប់សព្ទសត្វយំ យំគូវា
សន្ទនា ឆ្លើយឆ្លង រំពងព្រៃ
ឯណា! នៅត្រង់ណាអូន!
បង! បងមើលមិនឃើញទេ
អកុសលផលបង សែនអាក្រក់
ភ្នែកខ្វាក់ងងឹត មិនឃើញអ្វី
សូម្បី ដំណឹងចំប៉ាស្រី
ក៏ដឹង ដោយក្តី ងងិតដែរអើយ
បងអើ្ហយជីវិត យើងតែមួយអើយ
អូនអើ្ហយ បងព្រួយណាស់ មាសស្នេហ៍
អូនភ្លឺ ភ្នែកបងក៏ភ្លឺដែរ
បងត្រូវតែ ដឹងគ្រប់អ្វីទាំងអស់
អកុសលផលបង សែនអាក្រក់
ភ្នែកខ្វាក់ងងឹត មិនឃើញអ្វី
សូម្បី ដំណឹងចម្ប៉ាស្រី
ក៏ដឹង ដោយក្តី ងងឹតដែរអើយ
បងអើ្ហយជីវិត យើងតែមួយអើយ
អូនអើ្ហយ បងព្រួយណាស់ មាសស្នេហ៍
អូនភ្លឺ ភ្នែកបងក៏ភ្លឺដែរ
បងត្រូវតែ ដឹងគ្រប់អ្វីទាំងអស់
ហ៊ឺ! ហ៊ឺ! ហ៊ឺ ហ៊ឺ! ហ៊ឺ! ហ៊ឺ
យើងស្រឡាញ់គ្នា លុះគ្រាអវសាន្ត
យើងស្រឡាញ់គ្នា លុះគ្រាអវសាន្ត
Written by: Sinn Sisamouth