制作
出演艺人
Ros Sereysothea
表演者
作曲和作词
Sinn Sisamouth
作词
Musique De Etrangere
作曲家
制作和工程
The CVMA Inc
制作人
歌词
អូនលួចស្រឡាញ់ អូនលួចស្រឡាញ់
តែអូនមិនហ៊ាន បញ្ចេញពោលពាក្យ ថាស្នេហា
ព្រោះអូនជាស្រី ខ្មាសមាត់នឹងថា
ទោះជាស្រឡាញ់យ៉ាងណា ក៏លាក់ក្នុងចិត្ត
បងអឺយ!បង គួរតែបងដឹង ជម្រៅចិត្តអូនហើយ
កុំកន្តើយ ហាក់មិនដឹងសោះ
ឯរូបបងជាប្រុស មិនត្រូវអៀនខ្មាស ដូចស្រីទេ
ឬប្រុសបងមិនស្នេហ៍ បានជាបងធ្វើព្រងើយ
បើបងមិនស្នេហ៍ ប្រាប់អូនឱ្យហើយ
គ្រាន់ជាចម្លើយ ឆ្លើយមកឱ្យអូន បានអស់ចិត្ត
អូនស៊ូរងទុក្ខ អស់មួយជីវិត
ស្លាប់ចុះគ្មានគិតជីវិត បើរស់គ្មានន័យ
ឡាឡាឡា ឡាឡាឡា
ឡាឡាឡាឡា ឡាឡាឡាឡាឡា ឡាឡា
ឡាឡាឡា ឡាឡាឡា
ឡាឡាឡាឡាឡា ឡាឡាឡាឡាឡា
បងអឺយ!បង គួរតែបងដឹង ជម្រៅចិត្តអូនហើយ
កុំកន្តើយ ហាក់មិនដឹងសោះ
ឯរូបបងជាប្រុស មិនត្រូវអៀនខ្មាស ដូចស្រីទេ
ឬប្រុសបង មិនស្នេហ៍ បានជាបងធ្វើព្រងើយ
បើបងមិនស្នេហ៍ ប្រាប់អូនឱ្យហើយ
គ្រាន់ជាចម្លើយ ឆ្លើយមកឱ្យអូន បានអស់ចិត្ត
អូនស៊ូរងទុក្ខ អស់មួយជីវិត
ស្លាប់ចុះគ្មានគិតជីវិត បើរស់គ្មានន័យ
បើបងមិនស្នេហ៍ ប្រាប់អូនឱ្យហើយ
គ្រាន់ជាចម្លើយ ឆ្លើយមកឱ្យអូន បានអស់ចិត្ត
អូនស៊ូរងទុក្ខ អស់មួយជីវិត
ស្លាប់ចុះគ្មានគិតជីវិត បើរស់គ្មានន័យ
បើបងមិនស្នេហ៍ ប្រាប់អូនឱ្យហើយ
គ្រាន់ជាចម្លើយ ឆ្លើយមកឱ្យអូន បានអស់ចិត្ត
អូនស៊ូរងទុក្ខ អស់មួយជីវិត
ស្លាប់ចុះគ្មានគិតជីវិត បើរស់គ្មានន័យ
Written by: Musique De Etrangere, Sinn Sisamouth

