歌词
ខ្ញុំចង់បេះផ្កាក្នុងបឹង
បើបេះបានផ្កាហ្នឹង អូនស្រឡាញ់បង
ខ្ញុំចង់បេះផ្កាក្នុងបឹង
បើបេះបានផ្កាហ្នឹង អូនស្រឡាញ់បង
អូនចង់បេះយកតែផ្កាចំផ្លង
តែខ្លាចសត្វខ្យង វាមកប៉ុនប៉ងខាំដៃ
ទឹកជ្រៅសែនជ្រៅ ជ្រៅណាស់ប្រុសថ្លៃ
សូមបងតោងដៃ ឱ្យអូនបេះផ្កាផង
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
ទឹកជ្រៅពេក អូនខ្លាចកន្តេះឡង់
កន្តេះឡង់ កន្តេះឡង់ វានៅត្រង់នោះ
អូនមិនហ៊ានចុះ ខ្លាចប្រុសគយគន់
ក្រែងតែស៊យស៊ុន របូតអាវពីខ្លួន
ខ្ញុំចង់បេះផ្កាក្នុងបឹង
បើបេះបានផ្កាហ្នឹង អូនស្រឡាញ់បង
ខ្ញុំចង់បេះផ្កាក្នុងបឹង
បើបេះបានផ្កាហ្នឹង អូនស្រឡាញ់បង
អូនចង់បេះយកតែផ្កាចំផ្លង
តែខ្លាចសត្វខ្យង វាមកប៉ុនប៉ងខាំដៃ
ទឹកជ្រៅសែនជ្រៅ ជ្រៅណាស់ប្រុសថ្លៃ
សូមបងតោងដៃ ឱ្យអូនបេះផ្កាផង
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
ទឹកជ្រៅពេក អូនខ្លាចកន្តេះឡង់
កន្តេះឡង់ កន្តេះឡង់ វានៅត្រង់នោះ
អូនមិនហ៊ានចុះ ខ្លាចប្រុសគយគន់
ក្រែងតែស៊យស៊ុន របូតអាវពីខ្លួន
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
បងមើលដើមកំពីងពួយ
វាកំពុងបោះត្រួយ ផ្ការីករហង់
ទឹកជ្រៅពេក អូនខ្លាចកន្តេះឡង់
កន្តេះឡង់ កន្តេះឡង់ វានៅត្រង់នោះ
អូនមិនចុះ ខ្លាចប្រុសគយគន់
ក្រែងតែស៊យស៊ុន របូតអាវពីខ្លួន
Written by: មែរ ប៊ុន


