Sinn Sisamouth 的热门歌曲
歌词
បងលាស្រីខ្មៅ ទៅជួញអង្កាំ
ថ្ងៃក្លាយជាអឺឆ្នាំ ចាំមកផ្ទះអឺម្ដង
អង្កាំត្បូងថ្ម ដកចន្ទជាប់ទង
អង្កាំដាំកង កម្រងក្បាច់ថ្មី
បងទៅជួញចុះ ប្រុសកុំទៅឆ្ងាយ
ជួញនៅរៀងអឺអាយ រក្សារូបអឺស្រី
រូបអូនកើតមក ជ្រកម្លប់ទ្រូងប្ដី
ខុសត្រូវអ្វី!អ្វី សូមបងមេត្តា
បងជួញអង្កាំ ស្រីចាំបងចុះ
ថែរក្សាផ្ទះបងមិនសាវា
តាំងចិត្តជាឈ្មួញ មិនជួញស្នេហា
សន្សំដើមការ វិលរកនួនល្អង
មានប្ដីតែមួយ បុណ្យជួយជាឈ្មួញ
បើបងទៅអឺជួញ អូនសូមទៅអឺផង
បើជួបសត្រូវ ខ្មៅយកខ្លួនរង
ស្លាប់ជួសរូបបង សងចិត្តប្ដីជា
បងជួញអង្កាំ ស្រីចាំបងចុះ
ថែរក្សាផ្ទះបងមិនសាវា
តាំងចិត្តជាឈ្មួញ មិនជួញស្នេហា
សន្សំដើមការ វិលរកនួនល្អង
មានប្ដីតែមួយ បុណ្យជួយជាឈ្មួញ
បើបងទៅអឺជួញ អូនសូមទៅអឺផង
បើជួបសត្រូវ ខ្មៅយកខ្លួនរង
ស្លាប់ជួសរូបបង សងចិត្តប្ដីជា
Written by: Sinn Sisamouth