歌词
ហ៊ឺម! ប្តីខ្ញុំ នឿយអឺយ! នឿយ
ម្ង៉ៃថា permanent
ម្ង៉ៃថា consigner
ម្ង៉ៃថា banquet
ម្ង៉ៃថារត់ affaire
បាត់ប្តី ខ្ញុំហើយ
បងប្អូនអឺយ! បានឃើញប្តីខ្ញុំទេ
ម្ង៉ៃ! ម្ង៉ៃ! ដើរឆែ
គ្មានទំនេរ នៅផ្ទះបាន មួយថ្ងៃ
កុនល្ខោន មិនមើលទេ
ចូលចិត្តតែផឹកស្រា រួចរកស្រី
រកមិនបានទៅផ្ទះ រករឿងវាយ
ធ្វើបាបគ្មានប្រណី ប្រពន្ធ នៅចាំផ្ទះ
តាំងពីកើតមកពោះម៉ែ
ទើបតែជួបប្តីមួយ
ស្ដីមិនស្តាប់ មុខគ្មានព្រួយ
ស្រវឹងរាល់ថ្ងៃ
ស្ទើរក្ស័យហើយខ្ញុំ
ព្រះអឺយ! ជួយផង
ខុសបំណងហើយខ្ញុំ ក្នុងជាតិនេះ
ដើរអឺយ! ដើរ មួយថ្ងៃ មិនចូលផ្ទះ
បងប្អូនជួបប្រទះ ហៅប្តីឱ្យ ខ្ញុំផង
តាំងពីកើតមកពោះម៉ែ
ទើបតែជួបប្តីមួយ
ស្ដីមិនស្តាប់ មុខគ្មានព្រួយ
ស្រវឹងរាល់ថ្ងៃ
ស្ទើរក្ស័យហើយខ្ញុំ
ព្រះអឺយ! ជួយផង
ខុសបំណងហើយខ្ញុំ ក្នុងជាតិនេះ
ដើរអឺយ! ដើរ មួយថ្ងៃ មិនចូលផ្ទះ
បងប្អូនជួបប្រទះ ហៅប្តីឱ្យ ខ្ញុំផង
Written by: សុីនសុីសាមុត និង ហាសសាឡន


