Huoy Meas 的热门歌曲
制作
出演艺人
Huoy Meas
表演者
作曲和作词
Huoy Meas
词曲作者
Peou Sipho
作曲
制作和工程
CVMA
制作人
歌词
មើលទៅលើ ចន្ទរះភ្លឺមូលក្រឡង់
អូនខំផ្ចង់ ខំអើតឈោងចាប់មិនដល់
ឆ្ងាយអ្វីម៉្លេះ? បេះមិនបាន ប្រាណរែងខ្វល់
ផ្តាំតាមខ្យល់ ខ្យល់បក់ផាត់ទៅសែនឆ្ងាយ
អូនលើកហត្ថ បក់ហៅម្តេចចន្ទព្រងើយ?
មិនឆ្លងឆ្លើយ តោះតើយហាក់ដូចជិនណាយ
អូនសូមផ្ញើ បំណងនេះតាមចន្ទហើយ
ធម្មជាតិអឺយ! ជួយជាសាក្សីខ្ញុំផង
ខ្ញុំយំ ខ្ញុំសើចម្នាក់ឯង
ចំបែង ព្រោះមិនបានដូចបំណង
ចុះមកចន្ទ យកបណ្តាំខ្ញុំទៅផង
នេះម្តង ឱ្យស្រីបានស្បើយទុក្ខា
យប់យន់ហើយ ចន្ទអឺយ! ខ្ញុំគេងមើលអ្នក
ភ្លឺចាំងជាក់រស្មីរួមរឹតកាយា
អូនមានភ័ព្វបាននែបនិត្យនឹងចន្ទថ្លា
ត្រឹមវាចានឹងរស្មីនៃដួងចន្ទ
ខ្ញុំយំ ខ្ញុំសើចម្នាក់ឯង
ចំបែង ព្រោះមិនបានដូចបំណង
ចុះមកចន្ទ យកបណ្តាំខ្ញុំទៅផង
នេះម្តង ឱ្យស្រីបានស្បើយទុក្ខា
យប់យន់ហើយ ចន្ទអឺយ! ខ្ញុំគេងមើលអ្នក
ភ្លឺចាំងជាក់រស្មីរួមរឹតកាយា
អូនមានភ័ព្វបាននែបនិត្យនឹងចន្ទថ្លា
ត្រឹមវាចានឹងរស្មីនៃដួងចន្ទ
ត្រឹមវាចានឹងរស្មីនៃដួងចន្ទ
Written by: Huoy Meas, Peou Sipho