album cover
ចិត្តឥតសង្ឃឹម
28
世界音乐
ចិត្តឥតសង្ឃឹម 由 The Cambodian Vintage Music Archive, Inc. 于 2022年1月31日 发行,作为专辑“ ”的一部分。លាហើយហុងកុង Aurevoir Hong Kong
album cover
发行日期2022年1月31日
唱片公司The Cambodian Vintage Music Archive, Inc.
旋律性
不插电
Valence
舞蹈性
能量
BPM79

制作

作曲和作词
Sinn Sisamouth
Sinn Sisamouth
词曲作者

歌词

រន្ទះភ្លឺផ្លេកផ្ទៃមេឃងងឹត រស្មីក៏បាត់
នាំឱ្យដួងចិត្តខ្ញុំឥតសង្ឃឹម
រីតំណក់ភ្លៀងស្រក់រលឹម
សូរផ្គរគគ្រឹមរលឹម
លាន់ឮពុំមានស្រាកស្រាន្ត
សូររន្ទះខ្លាំងផូងផាំងឥតស្បើយ ឱ! ទ្រូងខ្ញុំអើយ
ពុំមានល្ហែល្ហើយពីក្តីរំខាន
ឥតសង្ឃឹមថាខ្ញុំនឹងបាន
ឆោមកែវកល្យាណ
ដែលចិត្តគិតស្មានបានរួមវាសនា
ឱ!ភ្លៀងអើយភ្លៀង មិនទៀងសោះឡើយ
រូបអ្នកព្រងើយគ្មានមេត្តា
ដល់ខ្ញុំផងដែលរងទុក្ខា ដែលឯកា
ចាំសច្ចាលុះត្រាតែក្ស័យ
ថ្វីត្បិតតែចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហឹម
គម្រាមឱ្យខ្ញុំ នឹកមុំរាល់ថ្ងៃ
ឱ! វាសនាគួរណាប្រណី ដល់ដួងហឫទ័យ
ព្រោះខ្ញុំអាល័យលុះក្ស័យសង្ខារ
ថ្វីត្បិតតែចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហឹម
គម្រាមឱ្យខ្ញុំ នឹកមុំរាល់ថ្ងៃ
ឱ! វាសនាគួរណាប្រណី ដល់ដួងហឫទ័យ
ព្រោះខ្ញុំអាល័យលុះក្ស័យសង្ខារ
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...