精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
Ros Serey Sothea
Ros Serey Sothea
表演者
作曲和作词
Oum Dara
Oum Dara
词曲作者

歌词

ឱ!ស្រីស្រស់ ល្អលើសស្រី
បងលួចបេតីស្រី យូរហើយ
អាសូររៀមផងកុំ តោះតើយ
សូមប្រុសត្រាណត្រើយ កុំសួរអី
អូនទៅណា បងទៅផង
សូមកុំចោលបងណា ស្រស់ស្រី
បងដើរតាមអូនលុះ ត្រាក្ស័យ
កុំតាមអូនអីក្រែង ហ្មងសៅ
អូនមិនសម ល្មមនឹងបង
កុំមកស្នេហ៍ស្នងនាំ អាស្រូវ
រាងរូបអូនល្អ ពេលឥឡូវ
យូរទៅក្រែង បងបង់អភ័ព្វ
បង បានលួចស្រឡាញ់ស្រី
ពាសពេញដែនដី ពុំមានគាប់
ស្រីដូចរូបអូន ពេញមានភ័ព្វ
ឃើញអូនហាក់គាប់ ត្រូវចិត្តបង
រូបអូនមួយ ព្រួយពេកណាស់
ខ្លាចបោកប្រាស់ បោះបង់រូបស្រី
ឱ្យរីងរៃ រស់គ្មានវាសនា
ដោយសាររឿងស្នេហ៍ បែរខុសបំណង
សូមស្រីស្ងួននួន ខ្លឹមចិត្ត
អូនអាណិតដល់ចិត្តរៀមផង
គ្មានបំណងគេចកែដោះដៃ
ចោលស្រី អូនឡើយ
បងសូមស្បថ មុខអ្នកតា
បើបងសាវ៉ាចោល ត្រាណត្រើយ
កាច់ប្រហារបង កុំទុកឡើយ
អូនជឿបងហើយណា បងណា
Written by: Oum Dara
instagramSharePathic_arrow_out