album cover
សម្បថលើខ្នងភ្នំ
2
世界音乐
សម្បថលើខ្នងភ្នំ 由 The Cambodian Vintage Music Archive, Inc. 于 2022年2月22日 发行,作为专辑“ ”的一部分。អុឹម សុងសុឺម
album cover
发行日期2022年2月22日
唱片公司The Cambodian Vintage Music Archive, Inc.
旋律性
不插电
Valence
舞蹈性
能量
BPM73

制作

出演艺人
Im Song Soeum
Im Song Soeum
表演者
作曲和作词
Im Song Soeum
Im Song Soeum
作曲家
制作和工程
CVMA
CVMA
制作人

歌词

នៅលើខ្នងភ្នំ ខ្យល់ភ្នំរំភើយ
ពពកបក់បោកមកហើយ
ស្ងួនអឺយ! កើយដួងចិត្តបង
ស្ដាប់វាចា រៀមរ៉ាសាសង
ពីចិត្ត កំពូលស្នេហ៍ស្នង
ផ្សងសាងជីវិតថ្មី
ផែនភ្នំធំខ្ពស់ ជ្រោះជ្រៅវែងឆ្ងាយ
មើលទៅជើងមេឃឯនាយ
ឆ្ងាយអឺយ! ឆ្ងាយផុតនិស្ស័យ
ដូចវាសនា រៀមរ៉ានឹងថ្លៃ
រស់ក្នុង អន្លុងទុក្ខភ័យ
គ្មានថ្ងៃ ស្រាកស្រាន្ត
អូ! អូនអឺយ! នេះហើយជីវិត
ដែលព្រហ្មលិខិត
កម្រិតកម្មពៀរ វាសនាគ្រប់ប្រាណ
តែជីវិត រៀមនឹងកល្យាណ
តស៊ូ គ្មានគ្រាអវសាន្ត
សាងឋាន សុខសាន្តស្នេហា
ទ្រូងបងសថ្បហើយ ស្ងួនអឺយចងចាំ
រយពាន់ មុឺនសែនខែឆ្នាំ
ចាំស្នេហ៍ ឥតប្រែចិន្តា
ភ្នំអឺយភ្នំ ខ្ញុំសូមផ្ដាំថា
ទោះថ្ងៃខ្ញុំអស់សង្ខារ
ស្នេហាខ្ញុំមិនភ្លេចឡើយ
នៅលើខ្នងភ្នំ ខ្យល់ភ្នំរំភើយ
ពពកបក់បោកមកហើយ
ស្ងួនអឺយកើយដួងចិត្តបង
ស្ដាប់វាចា រៀមរ៉ាសាសង
ពីចិត្តកំពូល ស្នេហ៍ស្នង
ផ្សងសាងជីវិតថ្មី
ផែនភ្នំធំខ្ពស់ ជ្រោះជ្រៅវែងឆ្ងាយ
មើលទៅជើងមេឃឯនាយ
ឆ្ងាយអឺយ! ឆ្ងាយផុតនិស្ស័យ
ដូចវាសនា រៀមរ៉ានឹងថ្លៃ
រស់ក្នុង អន្លុងទុក្ខភ័យ
គ្មានថ្ងៃ ស្រាកស្រាន្ត
អូ! អូនអឺយ! នេះហើយជីវិត
ដែលព្រហ្មលិខិត
កម្រិតកម្មពៀរ វាសនាគ្រប់ប្រាណ
តែជីវិត រៀមនឹងកល្យាណ
តស៊ូ គ្មានគ្រាអវសាន្ត
សាងឋាន សុខសាន្តស្នេហា
ទ្រូងបងសថ្បហើយ ស្ងួនអឺយចងចាំ
រយពាន់ មុឺនសែនខែឆ្នាំ
ចាំស្នេហ៍ ឥតប្រែចិន្តា
ភ្នំអឺយភ្នំ ខ្ញុំសូមផ្ដាំថា
ទោះថ្ងៃខ្ញុំអស់សង្ខារ
ស្នេហាខ្ញុំមិនភ្លេចឡើយ
Written by: Im Song Soeum
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...