音乐视频
音乐视频
制作
出演艺人
Ros Serey Sothea
表演者
Ros Sereysothea
表演者
作曲和作词
Svay Sam Eua
作曲家
Voy Ho
词曲作者
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ខ្ញុំសែនស្រឡាញ់ ពោរពេញក្នុងប្រាណ
តើប្រុសកល្យាណ អ្នកបានដឹងទេ?
អូនគេងខ្លោចផ្សា ឱរានឹកស្នេហ៍
ទុក្ខព្រួយ សែនទ្វេ ព្រោះតែប្រុសថ្លៃ
កំលោះគរគោក គ្មានជោគដូចបង
នឹកផងខ្នាញ់ផង ទាំងយប់ទាំងថ្ងៃ
ប្រាប់អូនមកចុះ ឱ្យអស់សង្ស័យ
តើប្រុស? ប្រណីដល់ស្រីឬទេ!
ចិត្តអូន សែននឹក
នឹកប្រុស ប្រុសកំពូលស្នេហ៍
ប្រណីអូនទៅ កុំនៅគ្នាន់គ្នេរ
សោះអូនខ្មាសគេ ព្រោះតែរឿងបង
សាច់អូននៅខ្ចី គ្មានអ្វីឱ្យទាស់
សមនឺងសម្រស់ រូបស្រស់គ្មានឆ្គង
កំពូលដូងចិត្ត អាណិតអូនផង
សូមប្រាប់ បំណងឱ្យខ្ញុំបានដឹង
ចិត្តអូន សែននឹក
នឹកប្រុស ប្រុសកំពូលស្នេហ៍
ប្រណីអូនទៅ កុំនៅគ្នាន់គ្នេរ
សោះអូនខ្មាសគេ ព្រោះតែរឿងបង
សាច់អូននៅខ្ចី គ្មានអ្វីឱ្យទាស់
សមនឺងសម្រស់ រូបស្រស់គ្មានឆ្គង
កំពូលដូងចិត្ត អាណិតអូនផង
សូមប្រាប់ បំណងឱ្យខ្ញុំបានដឹង
បាន... ដឹង
Written by: Svay Sam Eua, Voy Ho


