Sinn Sisamouth 的热门歌曲
制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Sinn Sisamouth
词曲作者
歌词
ដំរីបងមួយ ឈ្មោះវាអាទក
ដំរីបងមួយ ឈ្មោះវាអាទក
បរទៅ!បរមក! ថ្លៃអើយកាត់ភូមិអើយស្រីខ្មៅ
អើយ! ស្រីខ្មៅ
មាត់មាន់រងាវ បងស្មានអូនហៅ
មាត់មាន់រងាវ បងស្មានអូនហៅ
សំឡេងក្រអៅ ថ្លៃអើយស្មានតែខ្មៅស្រី
អើយ! ខ្មៅស្រី
អាស្តរភ្លុកទក អាគកខ្នាយខ្វេរ
អាស្តរភ្លុកទក អាគកខ្នាយខ្វេរ
ជាជាងទំនេរ ថ្លៃអើយសំលៀងអីជាថ្មី អីជាថ្មី
បើសិនខ្មៅអូន ចង់ជិះអឺដំរី
បើសិនខ្មៅអូន ចង់ជិះអឺដំរី
កង្វេរដងខ្លី ថ្លៃអើយបងមិនបរទេ
អើយ! បរទេ!
បើអាទកព្រិច បងធ្មេចអីឱ្យជិត
បើអាទកព្រិច បងធ្មេចអីឱ្យជិត
ព្រោះយប់ងងឹត ថ្លៃអើយវាខ្លាចអើយកង្វេរ
អើយ! កង្វេរ
បងបំពោកស្នែង អូនអើយកុះជេរ
បងបំពោកស្នែង អូនអើយកុំជេរ
ចុះជ្រោះច្រាំងទេរ ថ្លៃអើយអាស្តរទប់ខ្លួន
អើយ! ទប់ខ្លួន
ដំរីសបង ចងកូបអីទៅទាក់
ដំរីសបង ចងកូបអីទៅទាក់
ជិះបានពីរអ្នក ថ្លៃអើយកាត់ព្រៃអើយនាងនួន
អើយ! នាងនួន
កណ្តឹងចងក ឬជាប់ចុងជួន
កណ្តឹងចងក ឬជាប់ចុងជួន
កង្វេរកាត់ខ្លួន ថ្លៃអើយបរកាត់ព្រៃល្បាស់
អើយ! ព្រៃល្បាស់
Written by: Sinn Sisamouth