制作
出演艺人
Sisamouth Sinn
表演者
作曲和作词
Sinn Sisamouth
词曲作者
歌词
សូរសំលេងភ្លៀងស្រក់ តក់ៗនៅលើបង្អួច
នឹកដល់គ្រា ដើមដូចយល់សប្ដិ
ថាចិត្តដែលស្មោះ របស់សង្សាប្រែជាអភ័ព្វ
ថ្ងៃយប់ឱ្យខ្ញុំ ស្រក់ទឹកនេត្រា
រង់ទុក្ខតែឯង ពុំមានគេដឹង គេលឺជាមួយ
ថាខ្ញុំព្រួយ ព្រោះរឿងស្នេហា
មុនពេលនឹងព្រាត់ អូនបានផ្ដាំបងមួយម៉ាត់មកថា
ព្រាត់គ្នាមិនដឹង ថ្ងៃណាជួបឡើយ
ឱ!ទឹកភ្លៀងតើគូរ ខ្ញុំព្រាត់ទៅណា
តើរឿងហេតុអ្វីបានជា ធ្វើឱ្យស្នេហារុះរោយ
តែចិត្តខ្ញុំនៅចាំ ដប់ឆ្នាំក៏ដោយ ឱ្យតែបានជួបស្រី
ធ្វើម្ដេចទៅឥឡូវ បើគេគ្មានក្ដីអាណិត
គេក្រឡាស់ ចិត្តជាពីរបី
ភ្លៀងអើយសូមអ្នកមេត្តា ប្រាប់ខ្ញុំមួយម៉ាត់យ៉ាងខ្លី
សោះខ្ញុំក្រៀមក្រំ រីងរៃឱរា
ឱ!ទឹកភ្លៀងតើគូរ ខ្ញុំព្រាត់ទៅណា
តើរឿងហេតុអ្វីបានជា ធ្វើឱ្យស្នេហារុះរោយ
តែចិត្តខ្ញុំនៅចាំ ដប់ឆ្នាំក៏ដោយ ឱ្យតែបានជួបស្រី
ធ្វើម្ដេចទៅឥឡូវ បើគេគ្មានក្ដីអាណិត
គេក្រឡាស់ ចិត្តជាពីរបី
ភ្លៀងអើយសូមអ្នកមេត្តា ប្រាប់ខ្ញុំមួយម៉ាត់យ៉ាងខ្លី
សោះខ្ញុំក្រៀមក្រំ រីងរៃឱរា
អូហូ! ភ្លៀងស្រក់នៅលើបង្អួច
នាំឱ្យចិត្តគិតគួចស្នេហា
អូ! ហូៗៗ ភ្លៀងស្រក់នៅលើបង្អួច
នាំឱ្យចិត្តគិតគួចស្នេហា
អូ! ហូៗៗ ភ្លៀងស្រក់នៅលើបង្អួច
Written by: Sisamouth Sinn