精选于

制作

出演艺人
Sisamouth Sinn
Sisamouth Sinn
表演者
作曲和作词
Sinn Sisamouth
Sinn Sisamouth
词曲作者

歌词

នេះរឿងខ្ញុំ នេះគឺរឿងខ្ញុំ
រឿងដែលធំ គឺរឿងវាសនា
ដែលចោទឡើង ពេញក្នុងឱរា
ថាត្រូវតែឲ្យខ្ញុំដោះសា
ដោះសាសាងជីវិត ថ្មី
ខ្ញុំអង្វរ ខ្ញុំសូមអង្វរ
សូមស្រីល្អ កបកល្យាណី
កុំចងពៀរ នឹងខ្ញុំធ្វើអ្វី
ដោះលែងខ្ញុំ ឲ្យមានសេរី
សេរីពីមិគព័ន្ធន៍
ខ្លួនខ្ញុំ ដូចម្រឹគរស់ក្នុងព្រឹក្សា
អង្វរ អង្វរ មិគព័ន្ធន៍ថា
មេត្តា មេត្តា
កុំធ្វើទារុណណា មិគព័ន្ធន៍អើយ
វិជិតមារ ជាទីគោរព
រាល់ថ្ងៃយប់ ទុក្ខខ្ញុំឥតស្បើយ
ជួយស្រោចស្រង់ ខ្ញុំឲ្យដល់ត្រើយ
សូមមេត្តា កុំបំភ្លេចឡើយ
នេះហើយគឺជា រឿងខ្ញុំ
ខ្លួនខ្ញុំ ដូចម្រឹគរស់ក្នុងព្រឹក្សា
អង្វរ អង្វរ មិគព័ន្ធន៍ថា
មេត្តា មេត្តា
កុំធ្វើទារុណណា មិគព័ន្ធន៍អើយ
វិជិតមារ ជាទីគោរព
រាល់ថ្ងៃយប់ ទុក្ខខ្ញុំឥតស្បើយ
ជួយស្រោចស្រង់ ខ្ញុំឲ្យដល់ត្រើយ
សូមមេត្តា កុំបំភ្លេចឡើយ
នេះហើយគឺជា រឿងខ្ញុំ
នេះគឺ រឿងខ្ញុំ
នេះគឺ រឿងខ្ញុំ!
Written by: Sisamouth Sinn
instagramSharePathic_arrow_out