精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
Ros Sereysothea
Ros Sereysothea
表演者
作曲和作词
Sinn Sisamouth
Sinn Sisamouth
作曲
Siv Son
Siv Son
作词

歌词

រន្ទះ បាញ់ខ្លាំងបាញ់ផ្ទប់
លាន់សូរទាំងយប់ បាញ់ផ្ទប់ភ្លឺស្រែ (ឈឺត! ឈឺត!)
រន្ទះ បាញ់ខ្លាំងបាញ់ផ្ទប់
លាន់សូរទាំងយប់ បាញ់ផ្ទប់ភ្លឺស្រែ
ក្ដាមគ្រោង និងក្ដាមស្រង៉ែ
ក្ដាមគ្រោង និងក្ដាមស្រង៉ែ
ទម្លុះភ្លឺស្រែ បញ្ចូលទឹកថ្មី
ស្រែខ្ញុំ ភ្លឺធំ គ្រាក់ៗ
ដាំទាំងរំពាំង បន្លាពេញដី (មែនហើយ!)
ស្រែខ្ញុំ ភ្លឺធំ គ្រាក់ៗ
ដាំទាំងរំពាំង បន្លាពេញដី
ហ៊ានកាយ ត្រូវតែហ៊ានក្ស័យ
ហ៊ានកាយ ត្រូវតែហ៊ានក្ស័យ
តិចថារូបស្រី មិនបានប្រាប់បង
រន្ធសត្វ កង្កែបទេម៉ុំ
បងសូមសម្ងំ ផងណានួនល្អង (កុំអី!)
រន្ធសត្វ កង្កែបទេមុំ
បងសូមសម្ងំ ផងណានួនល្អង
ថ្ងៃរះ ចាំរូបបងឆ្លង
ថ្ងៃរះ ចាំរូបបងឆ្លង
កុំអីស្រីបង មេត្តាបងទៅ
រូបខ្ញុំ ក៏មិនថាអ្វី
មេបាប្រុសស្រី គេមិនបើកផ្លូវ (បើកហើយ)
រូបខ្ញុំ ក៏មិនថាអ្វី
មេបាប្រុសស្រី គេមិនបើកផ្លូវ
ក្រែងលោ ក្ដាមបងអាស្រូវ
ក្រែងលោ ក្ដាមបងអាស្រូវ
បងអើយថយទៅ អាណិតអូនផង
រន្ធសត្វ កង្កែបទេម៉ុំ
បងសូមសម្ងំ ផងណានួនល្អង (កុំអី!)
រន្ធសត្វ កង្កែបទេមុំ
បងសូមសម្ងំ ផងណានួនល្អង
ថ្ងៃរះ ចាំរូបបងឆ្លង
ថ្ងៃរះ ចាំរូបបងឆ្លង
កុំអីស្រីបង មេត្តាបងទៅ
រូបខ្ញុំ ក៏មិនថាអ្វី
មេបាប្រុសស្រី គេមិនបើកផ្លូវ (បើកហើយ)
រូបខ្ញុំ ក៏មិនថាអ្វី
មេបាប្រុសស្រី គេមិនបើកផ្លូវ
ក្រែងលោ ក្ដាមបងអាស្រូវ
ក្រែងលោ ក្ដាមបងអាស្រូវ
បងអើយថយទៅ អាណិតអូនផង
Written by: Sinn Sisamouth
instagramSharePathic_arrow_out