Ros Sereysothea 的热门歌曲
制作
作曲和作词
Ros Sereysothea
词曲作者
歌词
ម្តាយក្មេកមកលេង
បងថ្លែងថាជាប់បង់កេ
គ្មានពេលទំនេរ
នឹងនៅជួបនិយាយលេង
ស្រាប់តែទៅជិះ
ស៊ីក្លូជាមួយស្រីផ្សេង
ហើយឆ្លើយបង្វែង
ថាប្រពន្ធចុងចៅហ្វាយ
កាលនៅក្រក្រី
ប្តីស្មោះតែនឹងមាន់ស្រែ
ឥឡូវបងប្រែ
ទៅស្នេហ៍នាងហង្សឆើតឆាយ
នាំមកបញ្ឈឺ
ឱ្យឈឺផ្សាក្តៅក្រហាយ
ទាំងកូនទាំងម្តាយ
ទ្រូងសែនចុកចាប់គ្រាំឈាម
ខ្ញុំដាក់កូនចោល
កូនស្រែកទ្រហោ
រត់ដេញស៊ីក្លូ
ទាំងទឹកភ្នែកហូររហាម
បងធ្វើព្រងើយ
កៀកស្រីត្រេកកាម
ម្តាយខ្ញុំប្រឹងហាម
ស្មានថាខ្ញុំវិលស្មារតី
នាងបដាចារ
រងគ្រោះព្រោះខ្លែងឆក់កូន
រីឯរូបអូន
ចំបែងព្រោះខ្លែងឆក់ប្តី
ខ្ញុំយំឱបកូន
ប្រុសស្ងួនឱបថើបស្រីថ្មី
បាត់មួយរាត្រី
រូបស្រីស្ទើរក្ស័យសង្ខារ
ខ្ញុំដាក់កូនចោល
កូនស្រែកទ្រហោ
រត់ដេញស៊ីក្លូ
ទាំងទឹកភ្នែកហូររហាម
បងធ្វើព្រងើយ
កៀកស្រីត្រេកកាម
ម្តាយខ្ញុំប្រឹងហាម
ស្មានថាខ្ញុំវិលស្មារតី
នាងបដាចារ
រងគ្រោះព្រោះខ្លែងឆក់កូន
រីឯរូបអូន
ចំបែងព្រោះខ្លែងឆក់ប្តី
ខ្ញុំយំឱបកូន
ប្រុសស្ងួនឱបថើបស្រីថ្មី
បាត់មួយរាត្រី
រូបស្រីស្ទើរក្ស័យសង្ខារ
Written by: Ros Sereysothea