Sinn Sisamouth 的热门歌曲
制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Nhem Dem
作词
Kim Sam Ell
作曲
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
នែ! ស្រស់ប្រឹមប្រិយ សូមស្រីកុំអាលទៅណា
ព្រោះបងមានការ ជីវាកុំអាលរួសរាន់
មកតាមប្រុសបង នួនល្អងនឹងបានរង្វាន់
មានតម្លៃណាស់អូន រៀមបងទុកជូនស្រីស្នេហ៍
នេះនែ!រូបស្រី ស្នាដៃរបស់ប្រុសបង
ផ្ចិតផ្ចង់កន្លង នួនល្អងពេញចិត្តឬទេ
រៀមបងខំច្នៃ បីថ្ងៃឥតមានត្អួញត្អែ
យប់ក៏ឥតគេងដែរ អង្គុយតែគូររូបជីវា
ឱ្យមក អ្នកណាឱ្យគូរ
គូរស្អាតម្លឹងហើយ អូនអ្ហើយហេតុអីក៍ខឹង
កញ្ឆក់យកវឹង ព្រលឹងឥតមានមេត្តា
ខំគូរយកល្អ ចង់ដូរ សេចក្តីស្នេហា
តែសម្រេចសាច់ការ វាចាអរគុណក៏គ្មានផង
នែ! ស្រស់ប្រឹមប្រិយ សូមស្រីកុំអាលទៅណា
ព្រោះបងមានការ ជីវាកុំអាលរួសរាន់
មកតាមប្រុសបង នួនល្អងនឹងបានរង្វាន់
មានតម្លៃណាស់អូន រៀមបងទុកជូនស្រីស្នេហ៍
នេះនែ!រូបស្រី ស្នាដៃរបស់ប្រុសបង
ផ្ចិតផ្ចង់កន្លង នួនល្អងពេញចិត្តឬទេ
រៀមបងខំច្នៃ បីថ្ងៃឥតមានត្អួញត្អែ
យប់ក៏ឥតគេងដែរ អង្គុយតែគូររូបជីវា
ឱ្យមក អ្នកណាឱ្យគូរ
គូរស្អាតម្លឹងហើយ អូនអ្ហើយហេតុអីក៍ខឹង
កញ្ឆក់យកវឹង ព្រលឹងឥតមានមេត្តា
ខំគូរយកល្អ ចង់ដូរ សេចក្តីស្នេហា
តែសម្រេចសាច់ការ វាចាអរគុណក៏គ្មានផង
Written by: Kim Sam Ell, Nhem Dem