制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Voy Ho
作词
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ដូចជាប្រហែលមុខ
សុខចិត្តតែដើរតាម
បែកញើសរហាម បែកញើសរហាម
ស៊ូតាមសួរស្រី ថ្លៃអើយកុំខឹង
កុំខឹង! កុំខឹង!
កុំខឹងនឹងបង ណាអូនអើយ
បងហៅថាអូនអូន
ព្រោះអូនក្មេងជាងបង
ប្រហែលមុខផង ដូចស្គាល់នួនល្អងនៅកន្លែងណា
យីស!បងភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹង
ភ្លេចឈឹងទាំងព្រឹក រកនឹកមិនឃើញ
បើមិនមេត្តាទេ
កុំឱ្យតែជេរបង
ផ្អើលមនុស្សទាំងពួង ច្រលំអូនបង
ថាប្តីប្រពន្ធ ឈ្លោះគ្នា ហាសហា! ហាសហា! អ៊ួយ
កុំខឹងបងណា៎ បងថាលេងទេ
ដូចជាប្រហែលមុខ
សុខចិត្តតែដើរតាម
បែកញើសរហាម បែកញើសរហាម
ស៊ូតាមសួរស្រី ថ្លៃអើយកុំខឹង
កុំខឹង! កុំខឹង!
កុំខឹងនឹងបង ណាអូនអើយ
បងហៅថាអូនអូន
ព្រោះអូនក្មេងជាងបង
ប្រហែលមុខផង ដូចស្គាល់នួនល្អងនៅកន្លែងណា
យីស!បងភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹង
ភ្លេចឈឹងទាំងព្រឹក រកនឹកមិនឃើញ
បើមិនមេត្តាទេ
កុំឱ្យតែជេរបង
ផ្អើលមនុស្សទាំងពួង ច្រលំអូនបង
ថាប្តីប្រពន្ធ ឈ្លោះគ្នា ហាសហា! ហាសហា! អ៊ួយ
កុំខឹងបងណា៎ បងថាលេងទេ
Written by: Voy Ho

