Sinn Sisamouth 的热门歌曲
制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Sinn Sisamouth
作词
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
គូអើយគូគាប់ធ្លាប់រួមវាសនា
ពិដោរដូចក្លិនបុប្ផា
មិនដែលថ្ងៃណាក្រៀមស្រពោនបាន
ស្រណោះ នឹកអស់សម្ផស្បកល្យាណ
ដៃអើយ ធ្លាប់អង្អែលប្រាណ
ឥឡូវខានបានស្គាល់ហើយ
ធ្លាប់នៅរួមរស់សាងឈ្មោះឧត្តម
ឥឡូងវបំភ្លេចទ្រនំ
ទ្រូងអើយទ្រូងខ្ញុំរងកម្មឥតស្បើយ
បេះដូង រីងហួតស្ងួតហែងអស់ហើយ
ព្រោះតែត្រាណត្រើយ
ចិត្តអើយនៅតែអាល័យ
ពេលញាំពេលគេង ពេលលេងកម្សាន្ត
មិនអាចបំភ្លេចបាន
នឹកឡើងព្រួយប្រាណស្ទើតែ ក្សិណក្ស័យ
ខ្នើយពូកសួររកចរណៃ ភួយយំរកម្ចាស់ស្រី
ម្ចាស់ថ្លៃបាត់ទៅឋានណា
សូមអូនវិលវិញណាព្រលឹងចិត្ត
វិលមករួមក្តីស្នេហ៍ស្និទ្ធ
កែវអើយអាណិតដល់ចិត្តរៀមរ៉ា
រូបមួយខ្លួនមួយ ព្រួយអន្ទះសារ
គេងចាំទទួលស្នេហា
ថ្ងៃណានឹងបាន ជួបអើយ
ថាវរី មាសអឺយបង
ថាវរី មាសបង
វិលវិញ ណាអូន
វិលវិញ ណាអូន
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com