音乐视频
音乐视频
制作
出演艺人
Ros Serey Sothea
表演者
作曲和作词
Mok Chhoun
作曲
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ចង្អៀតក្នុងចិត្ត រកគិត មិនយល់
កើតក្ដី កង្វល់ អំពល់ ឥតស្បើយ
អូននឹក បងណាស់
ម្ចាស់ស្នេហ៍អូនអើយ
គ្មានថ្ងៃណាឡើយ បានស្បើយទុក្ខា
ទឹកភ្នែកអូនហូរ ហូរមកជោកថ្ពាល់
ព្រោះខានបានយល់ វង់ភក្ត្រជីវ៉ា
ពេលនឹក ឃើញបង
ចង់ក្ស័យសង្ខារ
សល់តែអក្ខរា បញ្ចាំចិត្តស្រី
វិបត្តិដួងចិត្ត ឋិតក្នុងឱរា
បញ្ជាក់ប្រាប់ថា អូនស្មោះលុះក្ស័យ
ក្នុងដួងចិត្តអូន ពេញដោយភក្តី
បើមុននឹងក្ស័យ សូមហៅឈ្មោះបង
រឿងព្រាត់ប្រាសគ្នា ជារឿងអាស្រូវ
ពេលយើងបែកផ្លូវ ចិត្តឥតមួហ្មង
ធ្វើម្ដេចជាតិនេះ
មិនដូចបំណង
ជាតិក្រោយអូនផ្សង ជួបបងជានិច្ច
វិបត្តិដួងចិត្ត ឋិតក្នុងឱរា
បញ្ជាក់ប្រាប់ថា អូនស្មោះលុះក្ស័យ
ក្នុងដួងចិត្តអូន ពេញដោយភក្តី
បើមុននឹងក្ស័យ សូមហៅឈ្មោះបង
រឿងព្រាត់ប្រាសគ្នា ជារឿងអាស្រូវ
ពេលយើងបែកផ្លូវ ចិត្តឥតមួហ្មង
ធ្វើម្ដេចជាតិនេះ
មិនដូចបំណង
ជាតិក្រោយអូនផ្សង ជួបបងជានិច្ច
Written by: Mok Chhoun


