Sinn Sisamouth 的热门歌曲
制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Siv Son
作词
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ស្នេហ៍! ចូរប្រាប់ថាស្នេហ៍
មិនស្នេហ៍! កុំប្រាប់ថាស្នេហ៍
ស្នេហ៍ក៏ប្រាប់ មិនស្នេហ៍ក៏ប្រាប់
កុំផ្អែមតែក្រៅ ល្វីងក្នុង
នាំឱ្យបងស្លុង បែកទ្រូងស្លាប់
ក្តីស្នេហ៍ កើតពីខ្សែនេត្រា
មើលទៅមើលមក សំឡេងស្នេហ៍លាន់ឭថាស្ម័គ្រ
ក្តីស្នេហ៍ដុតឭ សៀងសូរក្តុកក្តាក់
ក្តីស្នេហ៍ដុតធឭ សៀងសូរក្តុកក្តាក់
ទៅដោតជាប់ដួងហឫទ័យ
ដូចត្រាដុតភ្លើង បោះចំចិត្ត
ក្តីស្នេហ៍ក្តីស្នេហ៍ ដូចជាស្ពាន
ផ្អែមឆ្ងាញ់ ចំណាន ឱ្យបងភ្លេចប្រាណភ្លេចស្ម័គ្រ
ដើរឱ្យ ស្រួលៗ កុំឱ្យស្ទើរស្ទាក់
ដើរឱ្យ ស្រួលៗ កុំឱ្យស្ទើរស្ទាក់
អូនដកស្ពានចេញទៅ ឱ្យយបងធ្លាក់ជ្រោះក្តីស្នេហា
ស្នេហ៍! ចូរប្រាប់ថាស្នេហ៍
មិនស្នេហ៍! កុំប្រាប់ថាស្នេហ៍
ស្នេហ៍ក៏ប្រាប់ មិនស្នេហ៍ក៏ប្រាប់
កុំផ្អែមតែក្រៅ ល្វីងក្នុង
នាំឱ្យបងស្លុង បែកទ្រូងស្លាប់
ក្តីស្នេហ៍ ប្រៀបដូចជារូបព្រាយ
ផ្អែមឆ្ងាញ់រួចហើយ ធ្វើឱ្យឈឺអួលអាក់
តាមឈឺបង្គួរ ខំរើបម្រះ
តាមឈឺបង្គួរ ខំរើបម្រះ
មិនឱ្យមានទុក្ខដោយសារស្នេហ៍ ខំគេចខំកែរឱ្យផុតស្ម័គ្រ
ក្តីស្នេហ៍ កើតហើយមិនបាច់លាក់
បេះដូងកន្ត្រាក់ ហើយស្រែកប្រាប់ ថាស្ម័គ្រៗ
បើស្នេហ៍ក៏ប្រាប់ មិនស្នេហ៍ក៏ប្រាប់ក្នុងរឿងក្តីស្ម័គ្រ
បើស្នេហ៍ក៏ប្រាប់ មិនស្នេហ៍ក៏ប្រាប់ក្នុងរឿងក្តីស្ម័គ្រ
ស្លាប់ទៅជាខ្មោចកាលណា ទៅច្របាច់កឱ្យព្រមស្ម័គ្រ
ស្នេហ៍! ចូរប្រាប់ថាស្នេហ៍
មិនស្នេហ៍! កុំប្រាប់ថាស្នេហ៍
ស្នេហ៍ក៏ប្រាប់ មិនស្នេហ៍ក៏ប្រាប់
កុំផ្អែមតែក្រៅ ល្វីងក្នុង
នាំឱ្យបងស្លុង បែកទ្រូងស្លាប់
Written by: Siv Son