歌词
ខូចចិត្តព្រោះត្បិត ចាញ់កលអប្រីយ៍
ព្រោះគិតខ្លីឆាប់ជឿសំដី នាំបង់ខ្លួនប្រាណ
នឹកឡើង សែនក្ដៅសឹងទ្រាំមិនបាន
ប្រុសសាមាន្យ ជាព្រានចាំតែប្រល័យ
ភ្លើតភ្លើនភ្លេចភ្លាំង នឹងក្ដីស្នេហា
នឹកស្មានថាគេស្មោះមិនប្រែ ចោលឆោមឆាយ
ឥឡូវធ្លាក់ខ្លួន រង់ចាំតែក្ស័យ
រស់ធ្វើអ្វី លាភពនេះគ្មានស្រណោះ
គេនិន្ទា ពេបជ្រាយនឹងខ្ញុំយ៉ាងណា
មនុស្សគ្រប់គ្នា គ្មានអ្នកណាចង់ធ្វើខុស
ជីវិត រីកហើយរុះរោយវិញអស់
ចិត្តស្មោះ រកគ្មានទេក្នុងលោកា
ខូចចិត្តព្រោះត្បិត ចាញ់កលអប្រីយ៍
ព្រោះគិតខ្លីឆាប់ជឿសំដី នាំបង់ខ្លួនប្រាណ
នឹកឡើង សែនក្ដៅសឹងទ្រាំមិនបាន
ប្រុសសាមាន្យ ជាព្រានចាំតែប្រល័យ
ភ្លើតភ្លើនភ្លេចភ្លាំង នឹងក្ដីស្នេហា
នឹកស្មានថាគេស្មោះមិនប្រែ ចោលឆោមឆាយ
ឥឡូវធ្លាក់ខ្លួន រង់ចាំតែក្ស័យ
រស់ធ្វើអ្វី លាភពនេះគ្មានស្រណោះ
គេនិន្ទា ពេបជ្រាយនឹងខ្ញុំយ៉ាងណា
មនុស្សគ្រប់គ្នា គ្មានអ្នកណាចង់ធ្វើខុស
ជីវិត រីកហើយរុះរោយវិញអស់
ចិត្តស្មោះ
រកគ្មានទេក្នុងលោកា
Written by: Mok Chhoun